បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៦

ខេត្តត្បូងឃ្មុំ អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៦ ក្រោមប្រធានបទ (ពង្រឹងកិច្ចសហការ និងការគ្រប់គ្រងលំហូរទេសន្តរប្រវេស ដើម្បីប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ ការពារ បង្រ្កាប និងផ្តន្ទាទោស ) ដែលអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។ ពិធីនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញាររងខេត្ត តំណាងអង្គការស៊ីកាស្វា អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការយ៉ាងច្រើនកុះករ ។