បណ្តាញសង្គម

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី31 អាណត្តិទី 2

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី31 អាណត្តិទី 2 ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលរងនៃគណៈអភិបាលខេត្ត ។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ដែលមានរបៀបវារៈត្រូវលើកយកមកពិភាក្សា និងអនុម័ត មានដូចខាងក្រោម ៖ 1)-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី30 របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ 2)-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែវិច្ឆិកាឆ្នាំ2016 របស់រដ្ឋបាលខេត្ត 3)-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល 2017-2019 4)-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងសរុបផែនការលទ្ធកម្មឆ្នាំ2017 និងទី5)-បញ្ហាផ្សេងៗ ។