បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ សំណេះសំណាល ជាមួយសាស្រ្តាចារ្យចំនួន ០៥នាក់ និងនិស្សិតស្ថាបត្យកម្មនិងរចនា នៃសាកលវិទ្យាល័យ វេស្ទើនភ្នំពេញ ប្រមាណជាង ១៣០នាក់ ដែលធ្វើទស្សនៈកិច្ចសិក្សា ស្វែងយល់នៅតំបន់ រដ្ឋបាលខេត្តថ្មី

ត្បូងឃ្មុំ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសាស្រ្តាចារ្យចំនួន ០៥នាក់ និងនិស្សិតស្ថាបត្យកម្មនិងរចនា នៃសាកលវិទ្យាល័យ វេស្ទើនភ្នំពេញ ប្រមាណជាង ១៣០នាក់ ដែលធ្វើទស្សនៈកិច្ចសិក្សា ស្វែងយល់នៅតំបន់ រដ្ឋបាលខេត្តថ្មី ប្លង់គោលទីប្រជុំជន នៃទីរួមខេត្ត ពាក់ព័ន្ធនឹងគម្រោង អភិវឌ្ឍន៍ខេត្ត និងហេដ្ឋារចនាសម្ព័ន្ធ ទីតាំងរដ្ឋបាលថ្មី នៃទីរួមខេត្តត្បូងឃ្មុំ និងរមណីយដ្ឋាន ប្រវត្តិសាស្រ្ត ។

សូមបញ្ជាក់ថា ៖ បន្ទាប់ពីបញ្ចប់ការ សំណេះសំណាល និងធ្វើបទបង្ហាញពីសំណាក់ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ទៅដល់ក្រុមនិស្សិត នៃសាកលវិទ្យាល័យ វេស្ទីនភ្នំពេញរួចមក ឯកឧត្តម ហាក់ សុខមករា ក៏បានដឹកនាំ ក្រុមនិស្សិត និងសាស្រ្តាចារ្យ ទៅពិនិត្យមើលប្រព័ន្ធ ហេដ្ឋារចនា និងតំប់នរដ្ឋបាល ខេត្តត្បូងឃ្មុំ ដែលអគារសាលាខេត្ត និងអគារមន្ទីរ /អង្គភាពនានា កសាងបានជាង ៩០ភាគរយ នៅទីតាំងផ្ទាល់ដែល គ្រោងគ្រោងនឹង បើកសម្ពាធជាផ្លូវការ នៅសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៧នា ពេលខាងមុខនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងបន្តទៅទស្សនៈកិច្ច តំបន់រមណីដ្ឋាន ប្រវត្តិសាស្ត្រ (អង្គរក្នុង) « ក្រុងស្រលប់ពិជ័យព្រៃនគរ » ដែលជាអតីត រាជធានីរបស់ ហ្លូងព្រះស្ដេចកន ផងដែរ ៕