បណ្តាញសង្គម

ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវិជ្ជសាស្ត្រលើកទី២នៅខេត្តត្បូងឃ្មុំ

ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានជម្រុញនិងអំពាវនាវដល់គ្រូពេទ្យទាំងអស់ត្រូវសិក្សាស្រាវជ្រាវពង្រឹងសមត្ថភាពជាប់ជាប្រចាំដើម្បីអោយស្របទៅតាមការរីកចម្រើន និងការវិវឌ្ឍន៍ថ្មីៗ ដើម្បីពង្រឹង ក៍ដូចជាបន្ថែមទៅលើវិជ្ជាជីវៈរបស់ខ្លួន ក្នុងនោះត្រូវមានការទទួលខុសត្រួវខ្ពស់ ប្រកបទៅដោយវិជ្ជាជីរៈ ក្នុងពេលបំពេញការងារដោយមិនត្រូវប្រថុយប្រថានព្យាបាលអ្នកជំងឺទាំងដឹងច្បាស់ថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់នោះឡើយ ពីព្រោះវាអាចធ្វើអោយគ្រោះថ្នាក់ដល់អ្នកជំងឺ។ ការលើកឡើងរបស់ឯកឧត្តម ធា គ្រុយ បែបនេះ គឺនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវិជ្ជសាស្ត្រលើកទី២នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ។