បណ្តាញសង្គម

បុណ្យកឋិនទានមាតាបិតារបស់ នាយឧត្ដមសេនីយ៍ គន់ គីម និងឯកឧត្តម គន់សុភា

ថ្ងៃទី10.11.2016 បច្ច័យចំនួន៣៤លាន៥០ម៉ឺនរៀល ដែលប្រមូលបានពីអង្គកឋិនទានរបស់ឧកញ៉ាមហាឧបាសក នៅ គន់ និងលោកជំទាវ សៅ វណ្ណា ត្រូវជាមាតាបិតា ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម និងឯកឧត្តម គន់សុភា អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងបុត្រធីតា ប្រសារបង្កើត នឹងចៅៗទាំងអស់ រួមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានធ្វើការដង្ហែរនិងវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតក្នុងឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅកសាងសមិទ្ធិផលនានានៅក្នុងវត្ត ទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ។