បណ្តាញសង្គម

ជនសង្ស័យចំនួន២នាក់ត្រូវ នគរបាលក្រុងសួង ឃាត់ខ្លួនជាមួយវត្ថុតាងសង្ស័យជាសារធាតុញៀនមួយចំនួន

ត្បូងឃ្មុំ = ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន 2នាក់ ត្រូវកម្លាំងនគបាល ក្រុងសួង ឃាត់ខ្លួនបាន ដែល ការឃាត់ខ្លួនជន សង្ស័យខាងលើ រធ្វើឡើងកាលពី វេលាម៉ោង ១៧ៈ០០នាទី ថ្ងៃទី៧ ខែវិច្ឆការ ឆ្នាំ២០១៦ នៅចំណុចភូមិតូង សង្កាត់_ ក្រុងសួង ខេត្តត្បូងឃ្មំុ ។

លោកវរសេនីយត្រី ឈន សុធន អធិការនគរបាល ក្រុងសួង បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ស៊ុន វណ្ណា ហៅ ខ្លា ភេទប្រុស អាយុ ២៩ឆ្នាំ ទី២ ឈ្មោះ ឈាន គា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ_ឃំុកន្លែងចាប់ខ្លួនតែម្តង ។ លោកបន្តឲ្យដឹងថា ករណីនេះកម្លាំងជំនាញ ដកហូតវត្ថុតាងម្សៅក្រាម ពន៌សរសង្ស័យ ថ្នាំញៀន ចំនួន ៦កញ្ចប់ ( កញ្ចប់ធំ ១និងកញ្ចប់តូចចំនួន ៥ ) ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១គ្រឿង និងថង់វេចខ្ចប់ មួយចំនួន ។

យោងតាមវត្ថុតាង និងចម្លើយរបស់ ជនសង្ស័យសមត្ថកិច្ច បានកសាងសំនុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់ ។ សូមជម្រាបដែរថា សព្វថ្ងៃបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀន បានកើតមានរហូត ដល់តាមភូមិ ឃុំជនបទ បើទោះបីជា សមត្ថកិច្ចធ្វើ សកម្មភាពបង្ក្រាប យ៉ាងណាក៏ដោយ ខណៈការបង្ក្រាប ខ្លះត្រូវប្រជាពលរដ្ឋ លើកឡើងថា ចាប់តែជនរងគ្រោះ ប្រើប្រាស់ មិនដែលឃើញចាប់ មេជួញដូរធំៗ ពិតប្រាកដ ។

ពួកគាត់សំណូមពរ ដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់មេត្តាស្រាវជ្រាវទប់ស្កាត់ ចាប់មេខ្លោងជួញដូរ ពិតប្រាកដ ពីព្រោះសព្វថ្ងៃបញ្ហា ថ្នាំញៀនបានកើតឡើងបង្ករ ហានិភ័យដល់គ្រួសារ ប្រជាពលរដ្ឋ និងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ។

ដកស្រង់ពី៖ដើមអម្ពិល