បណ្តាញសង្គម

ព្រះរាជពិធី បុណ្យអុំទូកឆ្នាំនេះ នឹងមានទូកចំនួន ២៥៦ ចូលរួមប្រណាំង

ភ្នំពេញ៖ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី ១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងនេះ នឹងមានទូក មកពីរាជធានី-ខេត្តនៅ ទូទាំងប្រទេស ចូលរួមប្រណាំងចំនួន ២៥៦ ដោយមាន ចំណុះទូកសរុប មានចំនួនជាង ១៦ ០០០នាក់ ដោយមិនរាប់ បញ្ចូលគណ:កម្មាការ និងគ្រួសារកីឡាករ កីឡាការិនីទេ ។

  យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម  (Facebook)  របស់លោក គឹម គុណវឌ្ឍ អគ្គនាយក ទូរទស្សន៍ជាតិ (ទទក) បានឲ្យដឹងថា ទីកន្លែងចំណតទូក និងកាណូត នៅពេលសម្រាក គឺស្ថិតនៅប៉ែក ខាងត្បូងស្ពាន មិត្តភាព កម្ពុជា-ចិន (ជ្រោយចង្វារ) ប្រមាណ ១០០ម៉ែត្រ, ឯកន្លែង ប្រមូលផ្តុំ និងផ្គុំទូក ក្នុងពេលប្រកួត មានទីតាំង ស្តិតនៅប៉ែកខាងជើង ត្រើយខាងកើត នៃស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ថានីយ៍បូមទឹក) ។ 

លោកបានបន្តថា  “លានទឹកប្រណាំង ទូកមានបណ្តោយ ១.៧០០ម៉ែត្រ ក្នុងទន្លេសាបមុខ ព្រះបរមរាជវាំង ហើយការប្រកួត មាន ២ជើង ដោយផ្លាស់ប្តូរ  ខ្សែទឹកក្នុង-ក្រៅម្តងម្នាក់។ កំពស់ទឹក ទន្លេសាប បានព្យាករណ៍ នៅថ្ងៃប្រកួតនា ថ្ងៃទី ១៣,១៤ និងថ្ងៃទី១៥ វិច្ឆិកា ទឹកទន្លេ សាបចំណុច មុខព្រះបរមរាជ វាំងមានកម្ពស់ ៦ម៉ែត្រ ២០ ។

ការស្នាក់នៅ របស់កីឡាករ កីឡាការិនី និងក្រុម អ្នកដឹកនាំ គឺស្នាក់ អាស្រ័យនៅក្នុង មណ្ឌលចំនួន៥ តាំងនៅលើដី គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប នៅជាប់រង្វង់ មូលព្រហ្មមុខ៤  ខាងកើត ស្ពានជ្រាយចង្វារ” ។

  លោក គឹម គុណវឌ្ឍ  បានបន្ថែមថា ក្នុងពិធីបុណ្យ អុំទូកនេះ នឹងមានការ ប្រគំតន្រ្តីរបស់ ស្ថានីយ៍ទូរទស្សន៍ និង ការសម្តែង សិល្ប:របស់ ក្រសួងវប្បធម៌ នៅទីតាំងនានាមាននៅ កោះពេជ្រ, សួនមុខ វត្តបុទុមវត្តី, រមណីយ ដ្ឋានវត្តភ្នំ, ទីលានប្រជាធិ បតេយ្យ និងនៅលាន នៃមណ្ឌល ជាកន្លែងស្នាក់ នៅរបស់ចំណុះទូក ។ 

លោកអគ្គ នាយក បានបញ្ជាក់ថា ទូរទស្សន៍ ជាតិកម្ពុជា និងវិទ្យុ ជាតិកម្ពុជា ធ្វើការផ្សាយផ្ទាល់ពី ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំ២០១៦នេះ ក្រោមព្រះរាជា ធិបតីដ៏ភាព ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា ៕ 


ដកស្រង់ពី៖ ដើមអម្ពិល