បណ្តាញសង្គម

ឯកឧត្តម ហាក់ សុខមករា បានបើកអង្គសិក្ខាសាលាស្ដីពី "សារៈសំខាន់នៃ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ " ក្រោមការរៀបចំ ពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត និងគាំទ្រដោយ អង្គការភ្លែនអន្តរជាតិ

ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ បានបើកអង្គ សិក្ខាសាលាស្ដីពី "សារៈសំខាន់នៃ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ " ក្រោមការរៀបចំ ពីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត

និងគាំទ្រដោយ អង្គការភ្លែនអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ តេង យូគី ទីប្រឹក្សាក្រសួង អភិវឌ្ឍន៍ជនបទ និងឯកឧត្តម ឯម ដេត សមាជិកក្រុមប្រឹក្សាខេត្ត ដោយក្នុងនោះ មានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងអង្គការ សមាគមន៍ ដៃគូអភិវឌ្ឍន៍នានា ។

សូមបញ្ជាក់ថា៖ អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ល្អៗ ដើម្បីជាមូលដ្ឋាន ក្នុងការបន្តជម្រុញ ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យកាន់តែមាន លក្ខណៈកាន់តែប្រសើរឡើង ដែលវាមានសារៈ សំខាន់សំរាប់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសទាំងមូល ៕