បណ្តាញសង្គម

សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យគុណភាពទំនិញនៅផ្សារកណ្តោលជ្រុំ

នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ គុណភាពទំនិញនៅ ផ្សារកណ្តោលជ្រុំ ដែលដឹកនាំ ដោយលោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូលខេត្ត និងមន្រ្តី កាំកុងត្រូលខេត្ត សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតក្នុងឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា៖ នៅក្នុងសកម្មភាពនេះ  មន្ត្រីកាំកុងត្រូលខេត្ត បានធ្វើការ  ត្រួតពិនិត្យរកឃើញ និងធ្វើការដកហូត ទំនញជាគ្រឿង ឧបភោគ បរិភោគ ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ និង ហួសកាលបរិច្ឆេទ ប្រើប្រាស់បានចំនួន ០៦មុខ ស្មើនឹង១៣៩កញ្ចប់ គិតជាទំងន់ ស្មើនងស្មើនឹង ២៦,៧គីឡូក្រាម ដើម្បីយកទៅកំទេចចោល ៕