បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ បានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយ សារាចរណែនាំ លេខ០៥សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ

ត្បូងឃ្មុំ ៖ព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ បានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយ សារាចរណែនាំ លេខ០៥សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦

របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាល សាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរ កងកំលាំង ប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការ ជាច្រើនរូបទៀត ។