បណ្តាញសង្គម

ដុតផ្ទះខ្លួនឯង ឆេះហ្មត់ ដោយសារខឹង ប្រពន្ធមិននៅផ្ទះ

ត្បូងឃ្មុំ៖ បុរសម្នាក់ក្រោយពេល មានទំនាស់ជាមួយប្រពន្ធ ហើយខឹងប្រពន្ធ មិននៅផ្ទះ កើតការក្តៅក្រហាយ ដុតផ្ទះខ្លួនឯងចោល នៅម៉ោង ១៩៖30នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ក្នងហេតុការណ៍នេះ ធ្វើអោយមាន ការខូចខាត ផ្ទះឈើ០១ខ្នង ប្រក់ក្បឿង ទំហំ ៧ម X ៨ម បង្ករដោយ ម្ចាស់ផ្ទះឈ្មោះ: ឈន់ ឈឿន អាយុ ៣៧ឆ្នាំ ប្តី ក្រោយពីឈ្លោះ ជាមួយប្រពន្ធឈ្មោះ ញ ស៊ីណា អាយុ៣៥ឆ្នាំ និងមានកូន ក្នុងបន្ទុក៤នាក់។ មន្ត្រីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ឈ្មោះ ឈឿន បានដុតផ្ទះខ្លួនឯង ដោយសារខឹង ប្រពន្ធមិននៅផ្ទះ ហើយនៅរសៀល ថ្ងៃដដែលនេះ ឈឿន បានប្រើអំពើ ហឹង្សាលើប្រពន្ធនិងកូន។ បច្ចុប្បន្ន: ឈ្មោះឈន់ ឈឿន ត្រូវបាននាំខ្លួន ទៅសួរនាំ នៅអធិការដ្ឋាន នគរបាល ស្រុកត្បូងឃ្មុំ៕

ដកស្រង់ពី៖ ដើមអម្ពិល