បណ្តាញសង្គម

ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​វត្ថុតាង​ថ្នាំ​ញៀន​២៧កញ្ចប់​បញ្ជូន​ទៅ​តុលាការ​

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញនៃ អធិការដ្ឋាន នគរបាល ស្រុកមេមត់ សហករណ៍ជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាប ករណីរក្សាទុក ជួញដូរសារធាតុញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង១ និង ៤៥នាទី រសៀល ថ្ងៃទី១១ មេសា២០១៦ នៅចំណុចភូមិ មេមត់ផ្សារ ឃុំ-ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្នុងប្រតិបត្តិ ការណ៍នេះ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះអ៊ុន ឌី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិជប់ទី២ ឃុំជប់ ស្រុកត្បូងឃ្មុំ ព្រមទាំងដកហូត បាននូវវត្ថុតាង ថ្នាំញៀនចំនួន ២៧កញ្ចប់ ផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ថ្នាំញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាល ស្រុកមេមត់ កំពុងធ្វើការសួរនាំ ដើម្បីឈានទៅដល់ ឃាត់ខ្លួនមេក្លោង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ដកស្រង់ពី៖ដើមអម្ពិល