បណ្តាញសង្គម

ឯកឧត្តម ស៊ាក ឡេង ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណៈបក្សប្រចាំខែតុលា និងលើកទិសដៅភារកិច្ចការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការថ្នាក់កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបការងារគណៈបក្សប្រចាំខែតុលា និងលើកទិសដៅភារកិច្ចការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរគណៈបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីឯកឧត្តម ប៉ិញ ឈាងហ៊ន់ អនុប្រធានគណបក្សខេត្ត បានអានរបាយការណ៍បូលសរុបលទ្ធផលការងារគណៈបក្សប្រចាំខែតុលា ជូនអង្គប្រជុំរួចមក ៖ មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការថ្នាក់កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលក្រុមការងារយុវជនគណបក្សខេត្ត ខិតខំប្រឹងប្រែងបំពេញតាមតួនាទីភារកិច្ចរបស់ខ្លួន រហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។

ឯកឧត្តម ក៏បានជម្រាបជូនដល់ក្រុមការងារយុវជនគណបក្ស នៅគ្រប់បណ្តាថ្នាក់ អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ របៀបរបបធ្វើការរបស់យុវជន និងការចូលរួមធ្វើសកម្មភាព របស់យុវជនជាមួយគណៈកម្មាធិការបក្សគ្រប់ថ្នាក់ ។

ជាមួយគ្នានោះ ឯកឧត្តម ស៊ាក ឡេង ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានា របស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។ បន្តអនុវត្តយុទ្ធសាស្រ្ត ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណរបស់សមាជិកបក្ស ស្របតាម គោលការរបស់គណបក្ស គឺរក្សាចាស់បង្កើនថ្មី និងសមាជិកបក្សមួយរូប គឺសំឡេងឆ្នោតគាំទ្រមួយសន្លឹកផងដែរ៕