បណ្តាញសង្គម

ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ អបអរការប្រកាសតែងតាំងសមាសភាពអគ្គលេខាធិការរង ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខា អនុសាខាសមាគរាជសីហ៍សាខា ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) : រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីពិធីប្រកាសតែងតាំងសមាសភាពអគ្គលេខាធិការរង ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខា អនុសាខាសមាគរាជសីហ៍សាខា ខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ជាន់ទី ២ ។

ពិធីប្រកាសតែងតាំងនេះ មានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត និងជាប្រធានកិត្តិយសសមាគមខេត្តត្បូងឃ្មុំឯកឧត្តម លោក អនុប្រធានក្រុមប្រឹក្សា យោបល់សមាគមរាជសីហ៍ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សាខា និងអនុសាខាសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ព្រមទាំងអ្នកពាក់ព័ន្ធ ប្រមាណ ជាង ៣០០នាក់ ។

បន្ទាប់ពី លោក ម៉ាត់ ណៃសៀត អនុប្រធានសមាគម និងលោក កោ លីឃន អនុប្រធានសមាគមរាជសីហ៍ បានអានសេចក្តីសម្រេច តែងតាំង អគ្គលេខាធិការរង ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខា និងអនុសាខាសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ។

ដោយការប្រកាសនោះ តែងតាំង លោក ធី ម៉ានី អតីតប្រធានសាខាសមាគមរាជសីហ៍ខេត្តត្បូងឃ្មុំ ទៅជា អគ្គលេខាធិការរង សមាគមរាជសីហ៍, តែងតាំង លោក វ៉ន សុវណ្ណ អតីតអនុប្រធានសាខាសមាគម ទៅជាប្រធានសាខាសមាគមរាជសីហ៍ និងប្រកាសតែងតាំង ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សាខា និងអនុសាខាសមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានលើកឡើងពី តម្លៃនៃសន្តិភាព ដែលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។

ជាក់ស្តែង ភាពជោគជ័យជាបន្តបន្ទាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេស តាមរយៈគោលនយោបាយបញ្ចកោណ របស់រដ្ឋាភិបាល

។ ដែលកន្លងមក សមិទ្ធផលថ្មីៗដ៏ត្រចះត្រចង់ជាច្រើន របស់សម្តេចធិបតី លើឆាកអន្តរជាតិ នូវនយោបាយការទូត និងសេដ្ឋកិច្ច កិច្ចប្រជុំអាស៊ានពាក់ព័ន្ធ និងការផ្តល់សារសំខាន់ៗ លើវេទិកាអាស៊ាន អាស៊ានបូក ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្តម ប្រធានសមាគម បានសម្តែងការចូលរួមអបអរសាទរ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ នៃសមាគមរាជសីហ៍សាខាត្បូងឃ្មុំ ដែលទទួលបានសេចក្តីទុកចិត្តនិងការគាំទ្រជាឯកច្ឆ័ន្ទពីគណៈកម្មាធិការប្រតិបត្តិ ក្នុងការតែងតាំងសម្រាប់ដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការងារមនុស្សធម៌ស្របតាមចក្ខុវិស័យនិងបេសកកម្មការងាររបស់សមាគមរាជសីហ៍។

ឯកឧត្តម ប្រធានសមាគម បានសម្តែងការចូលរួមអបអរសាទរ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ នៃសមាគមរាជសីហ៍សាខាត្បូងឃ្មុំ ដែលទទួលបានសេចក្តីទុកចិត្តនិងការគាំទ្រជាឯកច្ឆ័ន្ទពីគណៈកម្មាធិការប្រតិបត្តិ ក្នុងការតែងតាំងសម្រាប់ដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការងារមនុស្សធម៌ស្របតាមចក្ខុវិស័យនិងបេសកកម្មការងាររបស់សមាគមរាជសីហ៍។

ឯកឧត្តម ស៊ូម សារឿនបន្តថា បើទោះបីប្រទេសជាតិយើង ក៏កំពុងស្ថិតក្នុងស្ថានភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល រួមជាមួយនឹងការលេចចេញនូវភាព តានតឹងនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការបន្តកើតឡើងនូវសង្គ្រាមនៅប្រទេសអ៊ុយក្រែន យ៉ាងណាក្តី សមាគមរាជសីហ៍មិនបានផ្ដេកផ្ដួលទៅនឹងបញ្ហាទាំងអស់នេះដោយយើងពុំបានធ្វើអ្វីសោះឡើយនោះទេ។

ផ្ទុយទៅវិញស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ សមាគមរាជសីហ៍ទាំងថ្នាក់ កណ្តាល និងគ្រប់សាខាសមាគមរាជសីហ៍ទាំងអស់ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយនិងបញ្ញា ស្មារតី ប្រមូលផ្តុំ ពូនជ្រុំ រួមកម្លាំងសាមគ្គីជាមួយនឹងសប្បុរសជនជាតិ ក្នុងការសម្រេចបុព្វហេតុការងារសង្គម និងមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ចូលរួមសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ូម សារឿន បានកោតសរសើរនិងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំពុះពារគ្រប់ឧបសគ្គបំពេញការងារមនុស្សធម៌ដោយភាពស្មោះសររបស់សមាគមរាជសីហ៍ ប្រព្រឹត្តទៅដោយជោគជ័យគួរជាទីមោទកៈ។

ជាមួយនេះ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានផ្តល់អនុសាសន៍ចំនួន ១០ ចំណុច ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដែលទទួលបានការតែងតាំងថ្មីសម្រាប់យកទៅប្រតិបត្តិ ដោយសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ពិតជាមានលទ្ធភាពនិងសមត្ថភាព គ្រប់គ្រាន់ អាចបំពេញ និងប្រតិបត្តិបានតាមអនុសាសន៍ ដើម្បីភាពរុងរឿង វិបុលភាព និងភាពជោគជ័យ នៃការគ្រប់គ្រងអង្គភាពសមាគមរាជសីហ៍៕