បណ្តាញសង្គម

ពិធីសំអាតបរិស្ថាន និង ពិធីរាប់បាតបាំងស្កូល អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ  ៖ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅសង្កាត់សួង ក្រុងសួង ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំង សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សហការជាមួយ អាជ្ញាធរខេត្ត និងក្រុងសួង រួមទាំង កងកំលាំង ប្រដាប់អាវុធ មន្រ្តីរាជការ ជុំវិញសាលាក្រុង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ តេជោ ហ៊ុន សែន សួង បានប្រារព្ធពិធី សំអាតបរិស្ថាន ក្នុងបរិវេណ សាលាក្រុង និងទីប្រជុំជន ផ្សារសួង ដើម្បីិលើកកម្ពស់ ការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងការថែរក្សា អនាម័យបរិស្ថាន នៃការរស់នៅ ប្រកបដោយ ផាសុខភាព និងរួមចំណែក ក្នុងការចូលរួម ប្រឡងប្រណាំង ទីក្រុងស្អាត នៅឆ្នាំ២០១៦ ព្រមទាំង ពិធីរាប់បាត បាំងស្កូល អបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេល ខាងមុខ ៕

ដោយ៖ វ៉ាន់ វីរៈ