បណ្តាញសង្គម

ឯកឧត្តម លី ឡេង ចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់អចលនវត្តុ ជូនប្រជាពលរដ្ឋចំនួន១១៣៣ក្បាលដី ស្ថិតនៅក្នុ្ងងភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ក្រោមការដឹកនាំ ដោយគតិបណ្ឌិត របស់សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋា ភិបាលកម្ពុជា

ក្នុងការអនុវត្ត យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ចំពោះកំណែ ទំរង់ដីធី្ល គឺការប្រមូលផ្ដុំ ជាសំខាន់ លើវិធានការ ពង្រឹងប្រព័ន្ធ គ្រប់គ្រងបែងចែក និងប្រើប្រាស់ដីធ្លី ប្រកបដោយ សមធម៌ និងធានាបាន នូវប្រសិទ្ធិភាពសេដ្ឋកិច្ច តាមរយៈការ ចុះបញ្ជីដីធ្លី ការធានាសុវត្តិភាព នៃកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ និងការដោះស្រាយ វិវាទដីធ្លី ដោយឈរ លើគោលការណ៍ ជួយប្រជាពលរដ្ឋ ជាពិសេសគ្រួសារ និងក្រុមជនងាយរងគ្រោះ ។

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៤ នៅក្នុងបរិវេណ សាលាក្រុងសួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បានប្រារព្ធ ពីធីចែកវិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ជូនប្រជាពលរដ្ឋចំនួន ១១៣៣ក្បាលដី ស្ថិតនៅក្នុ្ងង ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការ អញ្ជើញចូលរួមពី អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។

លោក ធួន ជេដ្ឋា មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី និង ជានាយកចាត់ការ កម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ៖ ក្រុងសួងមាន០២ សង្កាត់ មានចំនួន ៣០ភូមិ មានផ្ទៃដី សរុបចំនួន ៨២៨,៦៤ ហ.ត មានប្រជាជនសរុប ៣៣៥.៩៥០នាក់ ស្រី ១៨៤០៥នាក់ ។

លោក បញ្ជាក់ដែរថា៖ ភូមិជើងឡង គឺជាភូមិមួយ ក្នុងចំណោមភូមិ៣០ ដែលត្រូវបាន ក្រុមកាងារបានចាប់ អនុវត្តការងា ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈ ជាប្រព័ន្ធ បានចុះវាសវែង ចាប់ពីថ្ងៃទី២៥ ខែកមរា ឆ្នាំ២០១៤ ហើយមកដល់ពេលនេះ ក្រុមកាងារ បានសំរេចលទ្ធផល បានដូចខាងក្រោម ៖ ទិន្នន័យដែលធ្វើការ ប្រមូលបាន មានចំនួន ៦៣៥៨ ក្បាលដី ទិន្នន័យ ដែលបញ្ជូលក្នុង កុំព្យូទ័រ មានចំនួន ៦៣៥៨ក្បាលដី និងទិន្នន័យ ដែលគូរក្នុងកុំព្យូទ័រ មានចំនួន ៥៨៦៤ក្បាលដី ។

ឯកឧត្តម លី ឡេង បានបញ្ជាក់ថា ៖ តាំងពីថ្ងៃចាប់ផ្ដើម អនុវត្តការងារ ប្រមូលទិន្នន័យ អង្កេតវាស់វែង និងការប្រកាស ផ្សាយជាសារធារណៈ  រហូតមកដល់ ថ្ងៃប្រកាសចែក វិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ជូនបងប្អូន ប្រជាពលរដ្ឋ ទាំងអស់នេះ គឺត្រូវចំណាយ ពេលរហូតដល់ ១២ខែ ( ១ឆ្នាំ ) ដោយឆ្លងកាត់ការលំបាក់ និងការងាយស្រួល គ្រប់បែបយ៉ាង ប៉ុន្តែទោះបី ជាយ៉ាងណា ក៏ជាមោទនភាព របស់ក្រុងសួង ពិសេសសង្កាត់សួង ដែលប្រជាជន នៅក្នុងសង្កាត់នេះ នឹងទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ១១៣៣ ក្បាលដីមុនគេ ទូទាំងសង្កាត់ក្នុង ក្រុងសួង ។

ឯកឧត្តម លី ឡេង ក៏បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែក្សារវិញ្ញាបនប័ត្រ សំគាល់ម្ចាស់ អចលនវត្តុ ឬអាចហៅ យ៉ាងសាមញ្ញថា ប័ណ្ណកម្មសិទ្ធិដី ឲ្យបានល្អ ព្រោះវាអាចតំណាង អោយទ្រព្យសម្បត្តិ របស់បងប្អូន ប្រជាពលរដ្ឋ និងមានតម្លៃ ស្មើនឹងមាស -ពេជ្រ របស់បងប្អូនព្រោះថា ប័ណ្ណកម្មសិទ្ធិនេះវា បានបញ្ជាក់ ច្បាស់លាស់ ពីឈ្មោះបងប្អូន ជាម្ចាស់កម្មសិទ្ធិករ ហើយត្រូវបាន កាពារដោយច្បាប់ ពុំអាចមាននរណា មករំលោភបំពាន យកបានទេ អាចយកទៅ ចាត់ចែងលក់ -ដូរ ធ្វើអំណោយ ដាក់បញ្ជាំ ឬចែកជាមរតក ដល់កូនចៅយើងបាន និងបង្កភាព កក់ក្ដៅចំពោះអ្នក វិនិយោគទុនផងដែរ  ៕