បណ្តាញសង្គម

ឯកឧត្តម ឡាន ឆន់ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ នៅក្រុងសួង

ត្បូងឃ្មុំ៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវត្តទូលវិហារ ស្ថិតនៅសង្កាត់ទួលវិហារ ក្រុងសួង ខេត្តត្បូងឃ្មុំ បានបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅតាមបណ្ដាក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ឡាន ឆន ប្រធានក្រុមប្រឹក្សាខេត្ត

និងដោយមានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោក អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត និងជាភា្នក់ងារ អង្គការសង្គមស៊ីវិល និងតំណាងសហគមន៍ និងប្រជាពលរដ្ឋ យ៉ាងច្រើនរូបទៀត ។