បណ្តាញសង្គម

ពិតជាអស្ចារ្យបំផុត! ៧​សន្លឹក​ ពី​កំពូល​អច្ឆរិយ​វត្ថុលើ​លោករបស់​កម្ពុជា

រូបភាព ៧សន្លឹកផ្ដិតពីលើអាកាស ក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី២៥ នៃការដាក់បញ្ចូដើម្បីអបអរសាទរ នៃការដាក់តំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរាបានសហការគ្នារៀបចំថតរូប ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបានប្រារព្ធនៅប្រាសាទអង្គរ។

ការផ្តិតយករូបភាពនេះដែរ ក៏ជាបង្ហាញឲ្យពិភពលោកបានឃើញនូវភាពស្ញប់ស្ញែងរបស់ប្រាសាទអង្គរវត្ត ជាពិសេសក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកទស្សនារមណីយដ្ឋានអង្គរ។ម្យ៉ាងទៀត ក៏បានបង្ហាញឲ្យបងប្អូនខ្មែរបានយល់ដឹង និងចេះស្រឡាញ់ ព្រមទាំងថែរក្សានូវប្រាង្គប្រាសាទដែលជាកេរ្តិ៍មរតករបស់ដូនតាបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ៕

ទស្សនារូបភាពដ៏អស្ចារ្យនេះទាំងអស់គ្នា៖លតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិតជាអស្ចារ្យបំផុតកម្រនឹងបានឃើញ។

ដកស្រង់ពី៖Sabay