បណ្តាញសង្គម

AIESEC បង្កើត​កម្មវិធីផ្ដល់​ឱកាស​ដល់​យុវវ័យ​កម្ពុជា​បាន​ស្ម័គ្រចិត្ត​ធ្វើការ​ងារ​សង្គម​នៅ​ក្រៅ​ប្រទេស

AIESEC ជាសមាគមយុវវ័យដ៏ធំមួយ ដែលផ្ដោតសំខាន់ទៅលើAIESEC នៅកម្ពុជាក៏បានសហការជាមួយក្រុមហ៊ុន Smart Axiata អស់ជាច្រើនឆ្នាំមកហើយក្នុងការបង្កើតឱកាសសម្រាប់និស្សិតវ័យក្មេងកម្ពុជាបានចូលរួមក្នុងកម្មវិធី exchage ក៏ដូចជាការប្រកួតប្រជែងនានា។

Youth for Global Goals និង Smart Ambassdorship ជាកម្មវិធីមួយដែលមានការសហការវាង AIESEC នៅកម្ពុជាជាមួយក្រុមហ៊ុន Smart Axiata ដើម្បីដល់ឱកាសដល់យុវវ័យកម្ពុជាបានធ្វើការស្ម័គ្រចិត្ត(Volunteer) ទៅកាន់ប្រទេសផ្សេងៗក្រៅតំបន់។

អ្នកតំណាងចំនួន ១៨ រូបដែលត្រូវបានជ្រើសរើសនៅក្នុងកម្មវិធីខាងលើ ក្នុងនោះផងដែរមាន ៧ រូបតំណាងមកពីប្រទេសថៃ ៤ រូបតំណាងមកពីប្រទេសវៀតណាម ៤ រូបតំណាងមកពីប្រទេសម៉ាឡេស៊ី ២ រូបតំណាងមកពីប្រទេសឥណ្ឌូណេស៊ី ដើម្បីរួមគ្នាធ្វើការសង្គមក្នុងគោលដៅ អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ។

អ្នកតំណាងទាំង ១៨ រូបមានរយៈពេល ៦ សប្ដាហ៍ដើម្បីធ្វើការជាមួយគ្នាក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata។ #ចំពោះលក្ខខណ្ឌដែលអាចចូលរួមបាន បេក្ខជននិមួយៗត្រូវថតវីដេអូមួយនិយាយពីគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ(SDG=UN Sustainable Development Goals) ដែលគេចង់បានបំផុត និងវិធីសាស្ត្រ ឬរបៀបយ៉ាងណា ក្នុងនាមអ្នកជាយុវវ័យអាចការរួមចំណែកសម្រេចនូវគោលដៅទាំងនេះ។ ការធ្វើបែបនេះ ដើម្បីធានាថាបេក្ខជនដែលបានដាក់ពាក្យសុំ បានស្វែងយល់ពីគោលបំណងនៃ SDG ដែលផ្សារភ្ជាប់ទៅនឹងសកម្មភាពតូចៗប្រចាំថ្ងៃរបស់ពួកគេ។

ចំណែកនៅជុំបន្ទាប់ បេក្ខជនត្រូវចែករំលែកវីដេអូនោះទៅកាន់មិត្តភក្តិ ដើម្បីឲ្យពួកគេបានស្វែងយល់បន្ថែមពីគោលបំណងរបស់អ្នកនិងគោលដៅរបស់ SDG។ អ្នកតំណាងទាំងនោះនឹងត្រូវបានជ្រើសរើសយក អាស្រ័យលើការតាំងចិត្តនិងគោលដៅជាក់លាក់ដែលពួកគេបាននិយាយនៅក្នុងវីដេអូនោះ។ តាមរយៈអ្នកតំណាងដែលត្រូវបានជ្រើសរើសទាំងនោះ យើងសង្ឍឹមយ៉ាងមុតមាំថា យុវវ័យកម្ពុជានឹងទទួលបានបទពិសោធន៍ អរិយធម៌ វប្បធម៌ពីបណ្ដាប្រទេសអភិវឌ្ឍន៍ មកចែករំលែកចំណេះដឹងដល់យុវវ័យកម្ពុជាផ្សេងទៀតនៅក្នុងសហគមន៍ ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា៕ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការផ្លាស់ប្តូរ(exchange) នានានៅជុំវិញពិភពលោក។

ដកស្រង់ពី៖Sabay