បណ្តាញសង្គម

Galaxy A ឆ្នាំ​ ២០១៨ នឹង​មាន​អេក្រង់​មិន​ចាញ់​ Note 8 ឬ S8

មានស្មាតហ្វូន Samsung បីម៉ូដែលហើយ ដែលប្រើអេក្រង់បែប Infinity Display ដែលមានស៊ុម អេក្រង់រាងស្ដើង ប៉ុន្តែទាស់ត្រង់ថា សុទ្ធតែជាម៉ូដែលមានតម្លៃថ្លៃ។

យ៉ាងណាក្ដីមានការ លេចឮដំណឹងថាស្មាតហ្វូន Samsung ស៊េរីធន់មធ្យម ដូចជាស៊េរី A ក៏នឹងមានប្រើអេក្រង់ ប្រភេទនេះដែរ។ នៅថ្ងៃនេះមានការ លេចចេញនូវរូបភាព Render ជាច្រើនសន្លឹក ដែលគេសង្ស័យថា ជារូបរាង Samsung Galaxy A5 ឆ្នាំ ២០១៨ ដែលល្បីថាប្រើអេក្រង់ Infinity Display នេះ។

រូបភាព Render ទាំងនេះមានខ្លះមាន ប្រភពពីក្រុមហ៊ុនផលិត សម្បកទូរសព្ទរបស់ប្រទេសចិន ដែលភាគច្រើនតែង ទទួលបានដំណឹងពីស្មាតហ្វូនជំនាន់ថ្មីមុន សម្រាប់ការផលិត សម្បកទូរសព្ទ។ រូបភាពមួយចំនួនទៀតជាការ Render បន្ថែមដោយប្រើរូបភាព បានពីរោងចក្រផលិតសម្បក។

តាមរយៈរូបភាពបានបង្ហាញថា Galaxy A5 ឆ្នាំ ២០១៨ នេះមានបំពាក់នូវប៊ូតុង Bixby, មានរូបរាងតូចជាង Galaxy S8 បន្តិច ហើយមានបំពាក់ទ្រនាប់ ស្កេនខ្ចៅដៃក្រោម បង្គុំកាមេរ៉ា។ ចំពោះ Galaxy ស៊េរី A ត្រូវបានគេស្គាល់ថា ជាស៊េរីស្មាតហ្វូនលំដាប់ ធន់មធ្យម ដែលមានតម្លៃធូរថ្លៃ។ ព័ត៌មានដទៃទៀត អំពីស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ៕

ដកស្រង់ពី៖ Sabay