បណ្តាញសង្គម

​អ្នក​ផលិត​ស្មាតហ្វូន​ ​Android​ ​កំពុង​ចង់​​​ចម្លង​បច្ចេកវិទ្យា​តាម​ ​iPhone X

លោក Ming-Chi Kuo ដែលជាអ្នកវិភាគស្ថានភាព ទីផ្សារផលិតផល បច្ចេកវិទ្យាដ៏ល្បីល្បាញ ទើបបង្ហើបថា ក្រុមហ៊ុនផលិត ស្មាតហ្វូន Android កំពុងចង់បំពាក់ បច្ចេកវិទ្យាស្កេនមុខ ដោះសោសុវត្ថិភាព (Face ID) ដូច iPhone X សម្រាប់ផលិតផល ជំនាន់ក្រោយរបស់ពួកគេ។

លោក Kuo បានលើកឡើងថា ក្រុមហ៊ុនផលិតស្មាតហ្វូន Android នឹងផ្អាកគម្រោងបច្ចេកវិទ្យា ស្កេនខ្ចៅដៃសុវត្ថិភាព សម្រាប់ស្មាតហ្វូន ហើយងាកមកផ្ដោត លើការស្រាវជ្រាវផលិតបច្ចេកវិទ្យា ស្កេនមុខជំនួសវិញ។ មិនត្រឹមតែបច្ចេកវិទ្យា ស្កេនមុខប៉ុណ្ណោះទេ អ្នកវិភាគខាងលើនៅបញ្ជាក់ពីការចង់ដាក់ ឲ្យមានមុខងារស្រដៀង TrueDepth របស់កាមេរ៉ា iPhone x នៅលើស្មាតហ្វូន Android ផងដែរ។

សម្រាប់ Face ID និង TrueDepth គឺជាបច្ចេកវិទ្យាដែលគេជឿ ថានឹងធ្វើឲ្យចំនួន លក់របស់ iPhone X ដែលមានតម្លៃចាប់ផ្ដើមពី ៩៩៩ ដុល្លារ នោះ លក់បានចន្លោះពី ៣៥ ទៅ ៤០ លានគ្រឿង ៕

ដកស្រង់ពី៖ Sabay