បណ្តាញសង្គម

អស់ស្ទះ! Mai Davika ប្រលែង​ខ្លួនសិចស៊ីមួយអស់​ដៃ ពេល​ទៅកោះ​ម៉ាឌីវ

ថ្មីៗនេះ តារាស្រី Mai Davika បានធ្វើដំណើរទៅ កាន់កោះម៉ាឌីវ ហើយបានផ្ដិតយករូបភាព ជាច្រើននៅទីនោះ ដោយបង្ហាញរាង ដ៏ស្រស់ស្អាតរបស់នាង។

ថ្ងៃនោះ Mai បានស្លៀកឈុតប៊ីគីនី ពណ៌ខ្មៅដ៏សិចស៊ី ចាំងឆ្លុះសាច់សខ្ចី អមជាមួយទេសភាព ទឹកសមុទ្រទៀត រឹតតែលើកសម្រស់នាងថែមមួយកម្រិត បានឃើញហើយ ធានាថាមើលមិន ចង់ដាក់ភ្នែក។

ដូចប្រិយមិត្តធ្លាប់បានជ្រាបហើយថា កោះម៉ាឌីវ ជាកោះដ៏ស្រស់ស្អាត និងល្បីមួយក្នុងពិភពលោក ដែលបានទាក់ទាញ ចំណាប់អារម្មណ៍ភ្ញៀវទេសចរ ទៅកម្សាន្តជាច្រើន ក្នុងនោះក៏មានតារាល្បីៗ ប្រចាំប្រទេសថៃមួយចំនួន ចូលចិត្តទៅកម្សាន្ត សម្រាកលម្ហែកាយ ក៏ដូចជាថតរូបសម្រាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មផ្សេងៗផងដែរ៕

ដកស្រង់ពី៖ Sabay