បណ្តាញសង្គម

iPhone 6 32GB ស៊េរី 2017 ទើប​នាំ​ចូល ទិញ​រំលស់​មួយ​ខែ ៤៥ ដុល្លារ បង់​ត្រឹម ៦ ខែ

iPhone 6 ស៊េរី 2017 ថ្មី (Special Edition) ដែលមានទំហំម៉ាស៊ីន 32 GB ត្រូវបានក្រុមហ៊ុន Falcon Tech នាំចូលចែកចាយនៅកម្ពុជា ដាក់លក់ក្នុងតម្លៃ ៣៩៨ ដុល្លារ និងមានលក់ តាមបណ្ដាហាង ទូរសព្ទទូទាំងកម្ពុជាហើយ។

អ្វីដែលពិសេស មែនទែន គឺ Falcon Tech ផ្ដល់ជម្រើសបង់រំលស់ iPhone 6 (32GB) ស៊េរីថ្មី 2017 នេះ គ្មានការប្រាក់ ដោយសហការជាមួយធនាគារ ឯកទេសអ៊ីអន។ អតិថិជនគ្រាន់ តែបង់ដំបូង ១២៨ ដុល្លារ ហើយបន្ទាប់មក ត្រូវបង់រំលស់ ៤៥ ដុល្លារ/ខែ ក្នុងរយៈពេល ៦ ខែ។

អតិថិជននឹងទទួល បានការធានាជូន ជាផ្លូវការ ១ ឆ្នាំ ភ្ជាប់ជាមួយ កញ្ចប់សេវាអ៊ីនធើណិតពីក្រុមហ៊ុន Smart រយៈពេល ៦ ខែ។ នេះបើតាមការឲ្យ ដឹងពីលោក Jim នាយកក្រុមហ៊ុន Falcon Tech។

iPhone 6 (32 GB) ឆ្នាំ ២០១៧ នេះ មានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • អេក្រង់ប្រភេទ IPS LCD ទំហំ ៤,៧ អ៊ីញ
  • បន្ទះឈីប A8 អាចបំពេញប្រតិបត្តិការអត់ទាក់
  • មាន RAM ទំហំ 1 GB
  • កាមេរ៉ា 8 MP អាចថតវីដេអូក្នុងកម្រិត Full HD 1280p
  • អាចអាប់ដេតទៅប្រព័ន្ធប្រតិបត្តិការ iOS 11 ដែលនឹងចេញអំឡុងខែកញ្ញា ខាងមុខ
  • ពណ៌មាស
  • កម្រិតថាមពលថ្ម 1810 mAh។

Falcon Tech Co., Ltd ជាតំណាងចែកចាយ ផលិតផល Apple ផ្លូវការដំបូងគេនៅកម្ពុជា ដោយផ្ដល់ផលិតផល គុណភាពខ្ពស់ចេញពី រោងចក្រ (All in one box) ព្រមជាមួយការធានា ត្រឹមត្រូវស្តង់ដារអន្តរជាតិ ដូចជា iPhone, iPad, MacBook, iMac និងគ្រឿង Accessories ផ្សេងៗទៀត។

ដកស្រង់ពី៖ Sabay