បណ្តាញសង្គម

មេរបស់ NewJeans ចង់រើបម្រះរើបង្វេចចាកចេញពី HYBE

នៅថ្ងៃទី ២២ ខែមេសានេះ HYBE បានស្នើឲ្យនាយិកាផលិតកម្ម Ador ដែលជាអ្នកបង្កើត NewJeans មានឈ្មោះថា Min Hee Jin ចុះចេញពីតំណែង។

ព័ត៌មាននេះបានចេញផ្សាយពាសពេញបណ្ដាញសង្គម ស្របពេល HYBE បានដឹងដំណឹង និងរកឃើញភស្តុតាងថា Min Hee Jin មានបំណងចង់ឲ្យ Ador ដកខ្លួនចេញពី HYBE។

ជាការពិត Ador បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE ខណៈដែល Min Hee Jin និងក្រុមប្រឹក្សាប្រតិបត្តិបច្ចុប្បន្នរបស់ Ador មានភាគហ៊ុន ត្រឹម ២០ភាគរយនៅ HYBE។

យោងតាមរបាយការណ៍ HYBE បានទាមទារឱ្យ Ador រៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនជាផ្លូវការ ដើម្បីថ្កោលទោស Min Hee Jin និងនាយកប្រតិបត្តិរបស់ Label សម្រាប់ការប៉ុនប៉ងបំបែក Ador ពី HYBE។ កិច្ចប្រជុំនេះត្រូវបានគេរាយការណ៍ថាជាការខិតខំប្រឹងប្រែងចុងក្រោយរបស់ HYBE ក្នុងការតស៊ូអំណាចប្រឆាំងនឹងក្រុមប្រឹក្សាភិបាលបច្ចុប្បន្នរបស់ Ador៕

ដកស្រង់ពី៖Sabay