បណ្តាញសង្គម

ស្វែងយល់អត្ថន័យលេខកូដសញ្ញា Check ដែល​មានអក្សរមួយ​នៅខាងមុខ និងលេខ៤ខ្ទង់ខាងក្រោយ

ជាទូទៅ លេខកូដនៃសញ្ញា Check មានអក្សរមួយនៅខាងមុខ និងលេខ៤ខ្ទង់នៅខាងក្រោយ ដែលវាបញ្ជាក់ច្បាស់លាស់រាល់បញ្ហានីមួយៗ។

សម្រាប់អក្សរនៅខាងមុខនោះ គឺមានដូចជា៖ -P: តំណាងឱ្យពាក្យ Powertrain ដែលសំដៅលើប្លុកម៉ាស៊ីន ហើយជួបញឹកញាប់ច្រើនជាងគេបំផុត -B: តំណាងឱ្យពាក្យ Body ដែលសំដៅលើតួរថយន្ត -C: តំណាងឱ្យពាក្យ Chassis ដែលសំដៅលើសាក់ស៊ី -U: តំណាងឱ្យ Network Communication ឬបណ្តាញទំនាក់ទំនង។

បន្ទាប់មកទៀត គឺជាលេខខ្ទង់ទីមួយ ដែលនៅជាប់អក្សរខាងលើ។ លេខដំបូងនេះ អាចជាលេខ 0 ឬលេខ 1។ លេខ 0 ត្រូវបានបង្កើតឡើងដោយអង្គការ SAE (Society of Automotive Engineers)។ ឯលេខ 1 បង្ហាញកូដជាក់លាក់របស់ក្រុមហ៊ុនផលិតរថយន្តមួយ។ផ្នែកបន្ទាប់គឺជាលេខខ្ទង់ទីពីរ ដែលវាអាចមានលេខចាប់ពី 0 ដល់ 9។ ក្នុងនោះ៖ លេខ

1: បង្ហាញអំពីបញ្ហាប្រព័ន្ធសាំង ឬខ្យល់ណាមួយជាក់លាក់។ ឧទាហរណ៍ដូចជាបញ្ហា Mass Airflow Sensor។ លេខ

2: បង្ហាញប្រព័ន្ធសាំង ឬខ្យល់ ដូចគ្នា តែអាចមានច្រើនចំណុច។ ឧទាហរណ៍ដូចជា បញ្ហាប្រព័ន្ធប៊ិចសាំង ដែលមានលេខកូដ P0200 ដល់ P0208។ លេខ

3: បង្ហាញបញ្ហានៃការបញ្ឆេះណាមួយ។ ឧទាហរណ៍ដូចជា បញ្ហាប៊ូស៊ី ដែលមានលេខកូដ P0302។ លេខ

4: បង្ហាញបញ្ហាប្រព័ន្ធបញ្ចេញផ្សែង។ ឧទារណ៍ បញ្ហាសំបុកឃ្មុំ ដែលមានលេខកូដ P0420។ លេខ

5: បង្ហាញពីប្រព័ន្ធគ្រប់គ្រងល្បឿន និងបញ្ហាបញ្ឆេះការ៉ង់ទី។ លេខ

6: បង្ហាញពីបញ្ហាប្រព័ន្ធបញ្ជារថយន្ត Computer Output Circuit ឬបញ្ហាគ្រឿងអេឡិចត្រូនិច។ លេខ 7,8 ឬ 9: បង្ហាញបញ្ហាប្រអប់លេខ។ ឧទាហរណ៍ដូចជា បញ្ហាសម្ពាធ និងសេនស័រដំណើរការមិនត្រឹមត្រូវ។ ចំណែកពីរខ្ទង់ចុងក្រោយគឺអាចមានលេខចាប់ពី 00 ដល់ 99 ឯណោះ ហើយលេខពីរខ្ទង់ចុងក្រោយនេះមិនអាចបញ្ជាក់ ឬតំណាងឱ្យអ្វីឡើយ ពោលគឺវាត្រូវពឹងផ្អែកទាំងស្រុងលើអក្សរនិងលេខដែលខាងមុខ ទើបអាចកំណត់ឃើញបញ្ហាច្បាស់លាស់៕

ដកស្រង់ពី៖Sabay