បណ្តាញសង្គម

ចេញហើយ តម្លៃរថយន្ត Toyota Camry 2025 នៅទីផ្សារអាមេរិក! ទាបបំផុត ២ម៉ឺន ៨ពាន់ដុល្លារ

បន្ទាប់ពី Toyota បានបង្ហាញចេញរថយន្ត Camry 2025 កាលពីខែវិច្ឆិកា ឆ្នាំ២០២៣មក ពេលនេះទើបតែបញ្ចេញតម្លៃសម្រាប់ទីផ្សារអាមេរិក។

រថយន្តនេះ គឺមានតែជម្រើសប្រើម៉ាស៊ីន Hybrid តែមួយគត់ មកជាមួយ Option ចំនួន៤ ដូចខាងក្រោម៖ LE: តម្លៃ ២៨ ៤០០ដុល្លារ។ option នេះ មានយ៉ាន់កង់ ១៦អ៊ីញ, កុងទ័រឌីជីថល ៧អ៊ីញ, អេក្រង់ថាច់ស្គ្រីន ៨អ៊ីញ, ចង្កៀង Bi-LED, សាកថ្មឥតខ្សែ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ADAS suite។ SE: តម្លៃ ៣០ ៧០០ដុល្លារ។ option នេះ បន្ថែមយ៉ាន់កង់ ១៨អ៊ីញ និងបន្ថែមរាងបែបស្ព័រ។ XLE: តម្លៃ ៣៣ ៤០០ដុល្លារ។

option នេះ បំពាក់ពូកស្បែកពិសេស កុងទ័រឌីជីថល និងអេក្រង់ថាច់ស្គ្រីនជាប់គ្នា ទំហំ ១២,៣អ៊ីញ។ XSE: តម្លៃ ៣៤ ៦០០ដុល្លារ។ option នេះ បំពាក់យ៉ាន់កង់ ១៩អ៊ីញ, ដំបូល Panoramic, Speaker JBL ៩គ្រាប់, អេក្រង់ Head up ទំហំ ១០អ៊ីញ។រថយន្តនេះ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ និងបំពាក់ម៉ូទ័រអគ្គិសនី ដែលផលិតបានកម្លាំងសរុប ២២៥សេះ (ប៉ុង១) និង ២៣២សេះ (ប៉ុង២) ដំណើរការជាមួយប្រអប់លេខ eCVT៕

ដកស្រង់ពី៖Sabay