បណ្តាញសង្គម

មិនឱ្យ Fan ខកចិត្ត! ហ្សេដេស ទម្លាក់បទ “ក្រឡុក”ស្ដាប់ភ្លេងកន្ត្រាក់អារម្មណ៍ តែបើប៉ារ៉ូ មុតស្រួចចុកៗ កាចខ្លាំងណាស់

តាមការសន្យាជាមួយអ្នកគាំទ្រ កំលោះមាឌល្អិតសម្បុរស្រអែម ហ្សេដេស ទម្លាក់បទថ្មីក្ដៅៗកាលពីយប់ថ្ងៃទី ១០ មេសាម្សិលមិញនេះ នៅលើ Yotube និង ទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានចំណងជើងថា “ក្រឡុក”។

មនុស្សមិនតិចនាក់ទេ ជាពិសេសអ្នកនិយមលេងបណ្ដាញសង្គម Tik Tok ប្រាកដណាស់បានធ្លាប់ស្ដាប់ឮចម្រៀង “ក្រឡុកទីក្រុង” ដែលមានអ្នកយកទៅលេងរាប់ពាន់នាក់។ ដោយសារតែបទភ្លេង និងបារ៉ូ ពីរោះល្បីខ្លាំងពេក មានអ្នកគាំទ្រច្រើនណាស់បានទន្ទឹងចាំស្ដាប់បទចម្រៀងនេះពេញមួយបទ។ មិនធ្វើឱ្យអ្នកគាំទ្រខកចិត្ត ហេ្សដេស ទម្លាក់ជូនជាកាដូឱកាសបុណ្យចូលឆ្នាំខ្មែរ ដាក់មួយបទពេញផ្អើលអ្នកគាំទ្រទាំងយប់។

“ក្រឡុកទីក្រុង” ស្នាដៃថ្មីរបស់ ហ្សេដេស ធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង និងលាន់មាត់គ្រប់គ្នាថា បន្ទាប់ពីស្ដាប់បទនេះហើយ គឺហឹរខ្លាំង ទាំងបទភ្លេង ជាពិសេសនោះគឺបារ៉ូលតែម្ដង មុតស្រួច ចុកៗ នេះបានសក្ដិសមជាបេក្ខភាពចំណាត់ថ្នាក់កំពូលរបស់កម្មវិធី The Rapper Cambodia។ រំឮកផងដែរថា ហ្សេដេស គឺជាបេក្ខភាពដ៏លេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រកួត The Rapper Cambodia ចាប់តាំងពីវគ្គដំបូង រហូតវគ្គផ្ដាច់ព្រ័ត ដែលទទួលបាន Top3។ យ៉ាងណាបើទោះជាមិនបានពាន តែ ហ្សេដេស បានពានច្រើនណាស់ពីមហាជន ការស្រឡាញ់ចូលចិត្ត ជាពិសេសគឺមហាជនទទួលសមត្ថភាពរបស់ ហ្សេដេស ថាពិតជាខ្លាំង៕ ចង់ដឹងថាស្នាដៃថ្មីរបស់ ហ្សេដេស ពិសេសកម្រិតណា

 

ដកស្រង់ពី៖Sabay