បណ្តាញសង្គម

Apple ប​ង្កើនទុនផលិត iPhone រហូតដល់ ១៤ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌា

(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg News បានរាយការណ៍មកថា Apple ឥឡូវនេះបានប្រមូលផ្តុំការផលិត និងតំឡើង iPhone ក្នុងប្រទេសឥណ្ឌាមានតម្លៃសរុបដល់ ១៤ពាន់លានដុល្លារគិតត្រឹមដើមឆ្នាំ២០២៤។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ របាយការណ៍ពី Bloomberg ដដែលបាននិយាយថា Apple ឥឡូវនេះ បង្កើនទិន្នផលផលិតបានច្រើនដល់ទៅ ១៤ភាគរយ ឬប្រហែល ១ ក្នុងចំណោម ៧នៃឧបករណ៍ marquee របស់ខ្លួនដែលផលិតនៅក្នុងប្រទេសឥណ្ឌា។

ទាំងនោះ គឺបានរួមចំណែកមកពីក្រុមហ៊ុនផ្គត់ផ្គង់ដូចជា Foxconn បានប្រមូលផ្តុំជិត ៦៧ភាគរយ និង Pegatron Corp ផលិតបានប្រហែល ១៧ភាគរយ រួមជាមួយនឹងក្រុមហ៊ុន Tata Group ផងដែរ។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីរបាយការណ៍នេះ Apple មិនបានចេញមុខធ្វើអត្ថាធិប្បាយនោះទេ។ គួរជម្រាបដែរថា Apple កំពុងសម្លឹងមើលកាន់តែខ្លាំងឡើង ដើម្បីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនលើសពីប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បើទោះបីជាប្រទេសចិននៅតែជាមជ្ឈមណ្ឌលផលិត iPhone ដ៏ធំបំផុតនៅក្នុងពិភពលោកក៏ដោយ៕

ដកស្រង់ពី៖Fresh News