បណ្តាញសង្គម

តារាល្បីៗជាច្រើនរូបនឹងមានមុខរួមគ្នានៅកម្មវិធីពិសេសរបស់ Magnum Cambodia

កម្មវិធីជួបជុំអាហារពេលល្ងាចដ៏ធំអស្ចារ្យបំផុតប្រចាំឆ្នាំ២០២៤ របស់ Magnum Cambodia នឹងប្រព្រឹត្តធ្វើឡើងនៅសាល VIP របស់សណ្ឋាគារ Hyatt នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

ព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននេះ នឹងផ្តល់ក្តីរំភើបរីករាយដល់ភ្ញៀវដែលបានចូលរួមទាំងអស់។ មិនត្រឹមតែជាកម្មវិធីជប់លៀងដែលមានការរៀបចំយ៉ាងប្រណីតនោះទេ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺមានការដាក់នូវកម្រាលព្រំក្រហម សម្រាប់ស្វាគមន៍ភ្ញៀវកិត្តិយស ជាពិសេស ហើយនឹងមានការជួបជុំរបស់កំពូលតារាឈានមុខ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

សកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងកម្មវិធីអាហារពេលល្ងាចនេះ នឹងធ្វើឱ្យអ្នកចូលរួមទាំងអស់ មានការរំភើបចិត្តជាខ្លាំង រួមមានដូចជា ការស្វែងរកនូវមុខម្ហូបដែលខ្លួនពេញចិត្ត ព្រមទាំងទទួលបានបទពិសោធន៍ពីក្រុមចុងភៅ ការទស្សនានូវឈុតសម្តែង និងទស្សនីយភាពបែប Art Deco ដ៏កម្រជាដើម៕











ដកស្រង់ពី៖Sabay