បណ្តាញសង្គម

បេះដូង​ស្រឡាញ់​វិស័យភាពយន្ដ លៀក លីដា អបអរសាទរ សែម វិសាល ចំពោះជោគជ័យ​ថ្មីនៅវៀតណាម

ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ត្រូវបានគេដឹងច្បាស់ថាជាផលិតករម្នាក់មានភាពមោះមុត ហ៊ានបោះទុនខ្ទង់លានដុល្លារលើការផលិតភាពយន្តខ្មែរដែលមានគុណភាពជាច្រើនរឿង ដើម្បីប្រកួតប្រជែងទាំងនៅលើទីផ្សារជាតិ និងអន្ដរជាតិ។

ហេតុតែមានបេះដូងស្រឡាញ់វិស័យភាពយន្ដ លៀក លីដា មិនប្រកាន់ថារឿងកើតចេញពីស្នាដៃក្រុមហ៊ុនរបស់ខ្លួន ឬក្រុមហ៊ុនណាឡើយឲ្យតែផលិតករឡើងដើម្បីលើកកម្ពស់ភាពយន្ដខ្មែរ និងប្រកួតប្រជែងលើទីផ្សារអន្ដរជាតិបាន គឺលោកគាំទ្រទាំងអស់។ ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ត្រូវបានគេដឹងច្បាស់ថាជាផលិតករម្នាក់មានភាពមោះមុត ហ៊ានបោះទុនខ្ទង់លានដុល្លារលើការផលិតភាពយន្តខ្មែរដែលមានគុណភាពជាច្រើនរឿង ដើម្បីប្រកួតប្រជែងទាំងនៅលើទីផ្សារជាតិ និងអន្ដរជាតិ។

ហេតុតែមានបេះដូងស្រឡាញ់វិស័យភាពយន្ដ លៀក លីដា មិនប្រកាន់ថារឿងកើតចេញពីស្នាដៃក្រុមហ៊ុនរបស់ខ្លួន ឬក្រុមហ៊ុនណាឡើយឲ្យតែផលិតករឡើងដើម្បីលើកកម្ពស់ភាពយន្ដខ្មែរ និងប្រកួតប្រជែងលើទីផ្សារអន្ដរជាតិបាន គឺលោកគាំទ្រទាំងអស់។ ជាក់ស្ដែងកាលពីថ្ងៃទី២៩ និងទី៣០ ខែមីនា ឆ្នាំ២០២៤ លោក លៀក លីដា បានបញ្ចេញសារជូនពរ និងអបអរសាទរជាប់ៗគ្នា ចំពោះផលិតករ សែម សាក់វិសាល ដែលជាម្ចាស់ស្នាដៃរឿង "កំណើតអរូប" កំពុងចាក់បញ្ចាំងតាមរោងភាពយន្ដធំៗ នៃប្រទេសវៀតណាម។ នៅក្នុងសារដែលមានភ្ជាប់Poster រឿង"កំណើតអរូប" ដែលលោកចាត់ទុកថាជារឿងខ្មែរមួយមានគុណភាពល្អនោះ ត្រូវបានលោកគាំទ្រតាមរយៈសារជូនពរឲ្យរឿងនេះទទួលបានជោគជ័យខ្លាំងនៅថ្ងៃដំបូង នៃការចាក់បញ្ចាំងនៅលើទឹកដីវៀតណាម។ ទន្ទឹមគ្នានេះលោក លៀក លីដា ខ្លួនឯងក៏ទន្ទឹងរង់ចាំមើលលទ្ធផលខ្សែភាពយន្ដរបស់ខ្លួនមួយដែរ ដែលកំពុងចាក់បញ្ចាំងនៅក្រៅប្រទេស។ នោះ គឺរឿង "ប្រុសលក់ខ្លួន" ដែលមានតារាល្បីៗពីប្រទេសវៀតណាម ថៃ កម្ពុជា និងភូមា ចូលរួមសម្ដែងដែរ។

បើទោះបីជាមិនទាន់អ៊ុតដឹងលទ្ធផលគាំទ្រខ្សែភាពយន្ដមួយនេះកម្រិតណា ប៉ុន្ដែផលិតកររូបនេះ ធ្លាប់លើកឡើងថា រឿងល្អរបស់ខ្មែរគួរតែត្រូវបានលើកទឹកចិត្ដ និងបញ្ចេញទៅក្រៅប្រទេសឲ្យបានច្រើន។ បើតាមមន្ដ្រីជាន់ខ្ពស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើប្រៀបធៀបការនាំចេញទៅចាក់បញ្ចាំងក្រៅប្រទេសរបស់ភាពយន្ដខ្មែរ នៅមានតិចតួចនៅឡើយ បើប្រៀបធៀបខ្សែភាពយន្ដបរទេសនាំចូលមកចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះលោក លៀក លីដា ធ្លាប់មានប្រសាសន៍ក្នុងនាមជាប្រធានសមាគមផលិតករខ្មែរម្នាក់កាលអំឡុងឆ្នាំ២០២៣ ថា ការគាំទ្រពីអ្នកវិនិយោគដែលមានធនធានលើដំណើរការផលិតភាពយន្ដមានគុណភាព គឺជាគន្លឹះសំខាន់ ហើយផលិតករវិញក៏ត្រូវផ្ដល់ទំនុកចិត្ដខ្ពស់លើដៃគូវិនិយោគដែរ។

លោក លៀក លីដា៖ "ផលិតករ ត្រូវធ្វើឲ្យអ្នកវិនិយោគជឿជាក់ ហើយហ៊ានដាក់ទុនវិនិយោគលើរឿងណាមួយរបស់យើងដោយមិនអល់អែក។ រឿងមួយៗ ត្រូវតែមានចំណីអារម្មណ៍ថ្មី ហើយត្រូវទៅនឹងបរិបទសង្គម ហើយតាមដានស្ថានភាពទីផ្សារឲ្យជាប់ ព្រោះសម័យឥឡូវទស្សនិកជនមួយចំនួនមានភាពឆ្លាតវៃជាងផលិតករទៀត"។

និយាយចំពោះខ្សែភាពយន្ដខ្មែរខ្នាតធំ រឿង"កំណើតអរូប" និងរឿង "ប្រុសលក់ខ្លួន" ដែលកំពុងដំណើរការចាក់បញ្ចាំងនៅក្រៅប្រទេសនេះ មិនទាន់ត្រូវបានផលិតករទាំងពីបង្ហាញពីភាពជោគជ័យកម្រិតណានៅឡើយទេ។ "កំណើតអរូប" ទទួលបានការគាំទ្រខ្លាំងនៅកម្ពុជា ហើយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ត្រូវគេដាក់បញ្ចាំងប្រទេសវៀតណាម ខណៈរឿងរបស់ផលិតករផ្សេងៗទៀតក៏បន្ដនាំទៅចាក់បញ្ចាំងនៅក្រៅប្រទេសដែរ។ ប៉ុន្ដែថ្មីៗនេះ គេចាប់អារម្មណ៍ផលិតករឆ្នើម លៀក លីដា បានបង្ហាញការគាំទ្រខ្លាំងលើរឿង "កំណើតអរូប" ហើយជូនពរ និងអបអរសាទរចំពោះរឿងបែបភ័យរន្ធត់មួយនេះ៕

ដកស្រង់ពី៖Sabay