បណ្តាញសង្គម

Apple គ្រោងចេញលក់ iPad Pro ថ្មីក្នុងខែឧសភាខាងមុខ

(បរទេស)៖ យោងតាមរបាយការណ៍ពី Bloomberg News បានរាយការណ៍មកថា iPad Pro ថ្មីរបស់ Apple នឹងចេញលក់នៅដើមខែឧសភាខាងមុខនេះ ខណៈគេសង្កេតឃើញថា ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ Apple នៅក្រៅប្រទេស កំពុងតែដុតដៃដុតជើង មមាញញឹកខ្លាំងក្នុងការបង្កើនល្បឿនផលិត iPad ថ្មីដែលមានគោលបំណងដាក់លក់ជាងមួយខែទៀតនេះ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ យោងតាមការបង្ហើបឱ្យដឹង ម៉ូដែល iPad Pro ជំនាន់ថ្មីនេះ នឹងបំពាក់ដោយបន្ទះឈីប M3 ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ហើយនឹងចេញមកជាមួយនឹងកំណែ redesigned ថ្មីនៃក្តាចុច Magic និង Apple Pencil ផងដែរ។ លើសពីនេះ iPad Air ត្រូវបានគេរំពឹងថា នឹងទទួលបាន processor ថ្មី និងទំហំអេក្រង់រហូតដល់ទៅ ១២.៩អ៊ីញឯណោះ។ ការធ្វើបច្ចុប្បន្នភាពនេះ គឺជាការផ្លាស់ប្តូរដ៏សំខាន់ជាលើកដំបូងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ចំពោះត្រកូល iPad ចាប់តាំងពីចេញលក់ដំបូងក្នុងឆ្នាំ២០១៨ កន្លងមក៕

ដកស្រង់ពី៖Fresh News