បណ្តាញសង្គម

MG Cambodia បើកកម្មវិធី​ដំណើរកម្សាន្តទេសចរណ៍អន្តរជាតិ MG Cyberster Global Tour ក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន MG Cambodia បានរៀបចំសន្និសីទកាសែតស្តីពីការបើកព្រឹត្តិការណ៍នៃដំណើរកម្សាន្តទេសចរណ៍អន្តរជាតិរបស់រថយន្ត MG Cyberster ក្នុងប្រទេសកម្ពុជា ធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

ការធ្វើដំណើរកម្សាន្តទេសចរណ៍រថយន្ត MG Cyberster ដែលជាប្រភេទអគ្គិសនីសុទ្ធស៊េរីថ្មីនេះ គឺបើកបរដោយអ្នកដំណើរផ្សងព្រេងអន្តរជាតិកូនភ្លោះជនជាតិអង់គ្លេស គឺ Mr. Hugo និង Mr. Ross Turner ដើម្បីចូលរួមជាមួយក្រុមហ៊ុន MG ក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជា ទៅកាន់ពិភពលោក។

កម្មវិធីនេះ ធ្វើឡើងស្របពេលដែលក្រុមហ៊ុន MG ដែលជាម៉ាកយីហោដ៏ល្បីល្បាញរបស់អង់គ្លេស ប្រារព្ធខួប ១០០ឆ្នាំ ក្រោយបង្កើតតាំងពីឆ្នាំ១៩២៤មកម្ល៉េះ និងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០២១១។ លោក អ៊ុំ គីម នាយកផ្នែកលក់របស់ក្រុមហ៊ុន MG Cambodia បានថ្លែងក្នុងពិធីនេះថា ជាមួយនឹងខួប១០០ឆ្នាំ នៃការរចនារថយន្តស្ព័រតាំងពីឆ្នាំ១៩២៤ ដែលទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ក្រុមហ៊ុន MG បានបញ្ចេញនូវរថយន្តអគ្គិសនីជាបន្តបន្ទាប់ដូចជា MG4, MG Marvel R ហើយពេលនេះគឺបានបង្ហាញនូវរថយន្តប្រភេទ Convertible MG Cyberster ដែលជារថយន្តបែបអនាគតក្នុងការធ្វើដំណើរជុំវិញពិភពលោកដើម្បីបង្ហាញអំពីភាពខ្លាំងក្នុងការបើកបររយៈចម្ងាយផ្លូវឆ្ងាយ។

លោកបានមានប្រសាសន៍ថា ក្នុងដំណើរកម្សាន្តទេសចរណ៏នេះ រថយន្ត MG Cyberster នឹងត្រូវធ្វើដំណើរចេញពីចក្រភពអង់គ្លេសឆ្ពោះទៅកាន់ទីក្រុងសៀងហៃ ហើយក៏ធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជាផងដែរ។ កូនភ្លោះទាំងពីរនឹងធ្វើដំណើរទស្សនារាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីជួយផ្សព្វផ្សាយអំពីទេសចរណ៏នៅកម្ពុជា និងបង្ហាញពីរថយន្តអគ្គិសនីដែលមានគុណភាពល្អរបស់ប្រេន MG ថាអាចជឿជាក់បានចំពោះរថយន្តអគ្គិសនី MG ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងសំបូរដោយសម្បត្តិវប្បធម៌ ហៅថា ព្រះរាជាណាចក្រអច្ឆរិយៈ។

សូមជម្រាបថា ក្នុងពិធីនេះ ក៏មានការប្រគល់រង្វាន់ទូរសព្ទ iPhone 15 ជូនអតិថិជនដែលជាម្ចាស់ឡាន MG ហើយណែនាំអតិថិជនថ្មីៗផងដែរ។ ជាមួយគ្នានោះ បងប្អូនភ្លោះទាំង២រូប ក៏បានចូលរួមលេងបោះអង្គញ់ ដែលជាល្បែងប្រពៃណីជាតិរបស់កម្ពុជាទៀតផង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ។

នៅចុងបញ្ចប់នៃកម្មវិធីនេះ បងប្អូនភ្លោះមកពីចក្រភពអង់គ្លេសទាំង២រូប បានបើករថយន្តចេញពីទីស្នាក់ការក្រុមហ៊ុន MG ដើម្បីចាប់ផ្តើមដំណើរទេសចរណ៍របស់ខ្លួន។ តាមរយៈការជ្រើសរើសរថយន្ត MG លោកអ្នកមិនត្រឹមតែជ្រើសរើសបាននូវរថយន្តដែលគួរឱ្យទុកចិត្ត និងមានទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកនឹងទទួលបាននូវរថយន្តដែលមានភាពអាប់ឌែតទាន់សម័យកាល និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគុណភាព និងភាពច្នៃប្រឌិតដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ ជាមួយជម្រើសបែបអនាគត MG ក៏បានផ្តល់នូវជម្រើសថ្មីគឺរថយន្តអគ្គិសនីដែលផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៏ជាច្រើនដល់អ្នកប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា។

ដកស្រង់ពី៖Sabay