បណ្តាញសង្គម

ភីកអាប់ Isuzu D-Max ប្រើអគ្គិសនីសុទ្ធ នឹង​ផលិតនៅ​ក្នុងប្រទេសថៃ ឆ្នាំក្រោយ

ក្រុមហ៊ុន Isuzu បានបញ្ចេញគំរូភីកអាប់រថយន្តអគ្គិសនីថ្មីរបស់ខ្លួនជាលើកដំបូង គឺរថយន្ត Isuzu D-Max EV Concept ដែលគ្រោងនឹងផលិតនៅក្នុងប្រទេសថៃ ឆ្នាំ២០២៥ និងដាក់លក់ក្នុងប្រទេសដទៃទៀតដូចជាអង់គ្លេស អូស្ត្រាលី និងន័រវេ ជាដើម។

រថយន្តភីកអាប់អគ្គិសនីនេះ ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងតែមួយដូចនឹងម៉ាស៊ីនម៉ាស៊ូតដែរ។ វាបំពាក់ម៉ូទ័រអគ្គិសនី២នៅខាងមុខ និងខាងក្រោយមានកម្លាំងសរុប ១៣០គីឡូវ៉ាត់ និងកម្លាំងរមួល ៣២៥ញូតុនម៉ែត្រ ប៉ុង២ និងមានល្បឿនអតិបរមា ១៣០គីឡូម៉ែត្រក្នុង១ម៉ោង។

អាគុយរបស់រថយន្ត Isuzu D-Max មានទំហំ ៦៦,៩គីឡូវ៉ាត់ម៉ោង ដែលអាចធ្វើដំណើរបានជាង ៣០០គីឡូម៉ែត្រ រាល់ពេលសាកពេញម្តង។ ក្រុមហ៊ុន Isuzu ប្រចាំប្រទេសថៃ បានលើកឡើងថា បច្ចុប្បន្ន ថៃគឺមូលដ្ឋានផលិតយានយន្តដ៏សំខាន់មួយក្នុងពិភពលោក នូវចំនួនដ៏ច្រើនដែលផលិតក្នុង១ឆ្នាំ។ ក្នុងនោះ ថៃផលិតបាន ១,៨ ទៅ ១,៩លានគ្រឿង ដែលជាចំនួនខ្ពស់ជាងគេនៅអាស៊ាន និងស្ថិតនៅលេខលំដាប់ទី១០ ក្នុងពិភពលោក៕

ដកស្រង់ពី៖Sabay