បណ្តាញសង្គម

ទោះត្រឡប់មកស្រុកខ្មែរបែបស្ងៀមស្ងាត់ កុយ អេនណា នៅតែទទួលការស្វាគមន៍យ៉ាងកក់ក្តៅ

ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រឹកមិញនេះគេបានប្រទះឃើញ កញ្ញ កុយ អេនណា 1st Runnter up Miss Grand Cambodia 2024 នៅបរិវេនច្រកចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនេះជាការវិលត្រឡប់មកស្រុកខ្មែរវិញ ក្រោយពីនាងបានទៅរស់នៅជាមួយក្រុមគ្រួសារនៅប្រទេស New Zeland រយៈពេលជិត ៣ ខែ។

ទោះបីជា អេនណា ធ្វើដំណើរមកវិញយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែនៅតែមានអ្នកដឹងពីជើងហោះហើរនាង ហើយបានទៅចាំទទួលស្វាគមន៍នាងយ៉ាងកក់ក្តៅតែម្តង។ ជាពិសេសគឺ លោក ភួង វណ្ណា ហៅ Ab Vanna ដែលជា PD Miss Grand ប្រចាំខេត្តរតនៈគីរី។ តាមរយៈវីដេអូដែល លោក Ab Vanna បង្ហាញឱ្យឃើញថា កុយ អេនណា បានត្រឡប់មកដល់ស្រុកខ្មែរដោយសុវត្ថិភាពហើយ អមដោយស្នាមញញឹមដ៏ផ្អែមល្ហែមមកផ្ញើរអ្នកគាំទ្រវិញផងដែរ។គេពុំទាន់ដឹងថា តើបវរកញ្ញាដ៏មានឥទ្ធិពល កុយ អេនណា ត្រឡប់វិញក្នុងគោលបំណងអ្វីឡើយទេ ប៉ុន្តែមុនពេលត្រឡប់មកវិញ គេតែងតែឃើញនាងរអ៊ូថា នឹកហ្វេន និងអ្នកគាំទ្រនៅស្រុកខ្មែរមិនដាច់ពីមាត់ឡើយ។

ម៉្យាង នាងបានបាត់បង់ឱកាសការងារធំៗជាច្រើនអំឡុងពេលចេញទៅ New Zeland ដូច្នេះប្រហែលពេលនេះនាងត្រឡប់មកទទួលការងារសិល្បៈ និងចេញតាមកម្មវិធីវិញដូចពីមុន ព្រោះការប្រកួត Miss Grand Cambodia 2024 ក៏ជិតដល់ពេលចាប់ផ្តើមដែរ ហើយនាងក៏មានតួនាទី និងកាតព្វកិច្ចត្រូវរ៉ាប់រងផងដែរ។ រឹតតែគួរឱ្យចាប់អារម្មណ៍ ប៉ុន្មានថ្ងៃមុននេះ អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ បានបង្ហោះឡើងថា «ចង់ឃេីញពួកគាត់ដើរបង្ហាញម៉ូតលេីឆាកអន្តរជាតិម្តងទៀតទេ?

បេីសិនមានការគាំទ្រ Like & Share ច្រេីនពីពុកម៉ែបងប្អូន ខ្ញុំនិងធ្វេីអោយមានឱកាសនេះម្តងទៀត ខ្ញុំនឹងនាំពួកគាត់កាន់ទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិអោយមានមោទនភាពបំផុត» ដែលក្នុងចំណោមបវរកញ្ញាល្បីៗទាំងនោះក៏មាន កុយ អេនណា ផងដែរ។ យ៉ាងណាមិញ នេះគ្រាន់ជាអ្វីដែលឃើញតាមរយៈបណ្តាញសង្គមតែប៉ុណ្ណោះ តែការពិតថា អេនណា ត្រឡប់មកវិញដើម្បីធ្វើអ្វីនោះ មានតែរង់ចាំមើលការ update របស់នាងទាំងអស់គ្នា!

ដកស្រង់ពី៖Sabay