បណ្តាញសង្គម

រថយន្តឥឡូវស្អីក៏ថាច់ស្គ្រីនដែរ! តែអង្គការអឺរ៉ុបកំណត់ថា បើចង់បានផ្កាយ៥ ត្រូវដាក់កុងតាក់ ឬប៊ូតុងចុចសម្រាប់មុខងារសំខាន់ៗវិញ

រថយន្តបច្ចុប្បន្ននេះ បំពាក់បច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសក្នុងកាប៊ីន ដាក់អេក្រង់ថាច់ស្គ្រីនធំៗជំនួសកុងតាក់ ឬប៊ូតុងវិញ។

យ៉ាងណាមិញ ការប្រើប្រាស់ថាច់ស្គ្រីនបែបនេះ គឺមិនសូវមានសុវត្ថិភាពឡើយ សម្រាប់អ្នកបើកបរ ព្រោះពេលខ្លះ ត្រូវ scroll ចុះឡើងដើម្បីរកមុខងារនោះឃើញ ដែលធ្វើឱ្យបាត់ការផ្តោតអារម្មណ៍ទៅលើផ្លូវ។ ហេតុនេះហើយ ទើបអង្គការអឺរ៉ុបមួយឈ្មោះថា កម្មវិធីវាយតម្លៃរថយន្តថ្មីអឺរ៉ុប (Euro NCAP) បានណែនាំឱ្យបញ្ឈប់ការប្រើប្រាស់ថាច់ស្គ្រីនសម្រាប់មុខងារគោលសំខាន់ៗក្នុងពេលបើកបរ ដើម្បីលើកកម្ពស់សុវត្ថិភាពបើកបរ។

អង្គការដែលជាផ្នែកមួយនៃឧស្សាហកម្មយានយន្តអឺរ៉ុបមួយនេះ គ្រោងនឹងដាក់ចេញវិធានការ ចាប់ពីខែមករា ឆ្នាំ២០២៦ ដែលតម្រូវឱ្យរថយន្តអឺរ៉ុបទាំងអស់ ត្រូវមានកុងតាក់ ឬប៊ូតុងចុចឡើងវិញ នូវមុខងារសំខាន់ៗក្នុងការបើកបរ ដូចជាការបើកវ៉ៃស៊ីញ៉ូ បើកផ្លិតទឹក ភ្លើងអាសន្ន និងស៊ីផ្លេជាដើម ដើម្បីទទួលបានកម្រិតសុវត្ថិភាពផ្កាយ៥ ពេញលេញ


ដកស្រង់ពី៖Sabay