បណ្តាញសង្គម

"នាង​អើយ" បទថ្មីរបស់ សុវត្ថិ មុនីវណ្ណ ពីរោះប្លែក...ឥឡូវ​ល្បី​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម!

ស្វាគមន៍ដើមខែមីនា ឆ្នាំ២០២៤ កូនប្រុសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ បានចេញMV បែបរ៉េបមួយបទយ៉ាងពីរោះ ជាពិសេសត្រូវចិត្ដយុវវ័យដែលកំពុងមានគូ ហើយហ៊ានលះបង់គ្រប់យ៉ាងដើម្បីស្នេហា។

ទើបចេញក្ដៅៗ កាលពីថ្ងៃទី១ ខែមីនា បទ "នាងអើយ" កំពុងល្បីខ្លាំងលើបណ្ដាញសង្គមTIKTOK។ ផ្ដើមពីឃ្លា "ឆ្នាំថ្មីនេះ នារីអូនឡើងពេញក្រមុំ នារីសមសួន មកអង្រួនបេះដូងកន្លង់ នារីតែងខ្លួន អូនញញឹមយ៉ាងណាក៏សម កែវភ្នែកមូលក្រឡង់ ដាក់អាគមឲ្យបងស្នេហា" ត្រូវបានបន្លឺឡើងជាមួយភ្លេងយ៉ាងពីរោះ។

ទាំងអត្ថន័យ និងកាយវិកានៅក្នុង MV នេះ មើលទៅរស់រើកតែម្ដង៕


ដកស្រង់ពីរ Sabay