បណ្តាញសង្គម

កំពូលម៉ូតូអូតូបែបស្ព័រ NEW Honda CLICK125 វិលវិញ​ជាមួយបច្ចេកវិទ្យាកាន់តែទំនើប

NEW Honda CLICK125 បានវិលត្រលប់មកវិញជាមួយបច្ចេកវិទ្យាកាន់តែទំនើប។

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda។

ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា និងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda CLICK125 ស៊េរីថ្មី ដែលជាកំពូលម៉ូតូអូតូបែបស្ព័រក្រោមគំនិត “ACTIVATE THE LEADER SPIRIT” បង្ហាញពីស្មារតីនៃភាពនាំមុខគេលើគ្រប់ដងវិថី រចនាបែប 2-TONE-COLOR និងនិមិត្តសញ្ញា CLICK ប្រភេទ Soft Emblem កាន់តែប្រណីត បន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបប្រព័ន្ធសោរឆ្លាតវៃ នាំឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល។

ក្រឡេកមើល ចង្កៀងមុខ ចង្កៀងក្រោយសុទ្ធតែបានបំពាក់នូវអំពូល LED បង្កើនភាពស្ព័រ សម្រួលដល់ការមើលឃើញច្បាស់គ្រប់ស្ថានភាពផ្លូវ។ លើសពីនេះ Honda CLICK125 ក៏មានបំពាក់នូវប៊ូតុងបិតបើកភ្លើង ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តែប្រទេសកម្ពុជា ដែលលោកអ្នកអាចបិតបើកចង្កៀងមុខបានតាមតម្រូវការ។ សម្រាប់ម៉ូតូ Honda CLICK125 ស៊េរីថ្មីនេះដែរក៏មានផ្តល់នូវការធានាជូនរយៈពេល២ (ពីរ)ឆ្នាំ ឬស្មើនឹង ២៤០០០គីឡូម៉ែត្រ។

គូសបញ្ជាក់ផងដែរថាសម្រាប់ម៉ូតូ Honda CLICK125 ស៊េរីថ្មីនេះ ក៏មានជម្រើសរហូតទៅដល់ ៣ (បី) ពណ៌ មានដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។

បញ្ជាក់បន្ថែម៖

អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម

ចូលទៅកាន់លីងខាងក្រោម៖ Website: https://www.ncxhonda.com/motorcycles/kh/ACB125CBTP-CA




ដកស្រង់ពី៖Sabay