បណ្តាញសង្គម

គ្រត ទើបទទួលកាដូពិសេសពីកូន ក្នុងថ្ងៃតារាជាច្រើនបង្ហាញអាំងប៉ាវស្ទើគ្រប់គ្នា

ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំ២០២៣ នេះ គេសង្កេតឃើញតារាៗ និងអ្នកមានទ្រព្យស្ដុកស្ដម្ភមួយចំនួនបានចែកអាំងប៉ាវ ឬផ្ដល់កាដូដែលជាទ្រព្យនាំលាភសំណាងឲ្យគ្នា។

រីឯតារាសម្ដែង គ្រត ក៏ទទួលបានកាដូពិសេសពីកូនដែរនៅក្នុងឱកាសនេះ។ នៅរសៀលថ្ងៃទី២០ ខែមករា អ្នកស្រី អុន សុភឿន ហៅគ្រត ទើបទទួលបានកាដូពិសេសជាក្រវិលពេជ្រមួយគូពីកូនប្រសា និងកូនបង្កើតដែលទើបត្រឡប់មកពីប្រទេសថៃ។ នៅក្នុងវីដេអូដែលតារាសម្ដែងរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គមនៅមុននេះ គេឃើញកូនស្រីបានលេងសើចជាមួយម្ដាយ គឺអ្នកនាងគ្រតមុនផ្ដល់កាដូពិត យ៉ាងសប្បាយរីករាយ។

ទន្ទឹមគ្នានេះម្ដាយ និងកូនៗក៏បង្ហាញពីក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនៅក្នុងឱកាសនេះផងដែរ៕

ដកស្រង់ពី៖ Sabay