បណ្តាញសង្គម

ទ្រព្យសម្បត្តិរាប់រយលានដុល្លាររបស់ Kris Wu នឹងទៅជាយ៉ាងណា ក្រោយជាប់ពន្ធនាគារ ១៣ឆ្នាំ?

ថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា KRIS WU ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ។

បន្ទាប់ពីតុលាការស្រុក Chaoyang ទីក្រុងប៉េកាំងបានប្រកាស ជាសាធារណៈនូវសាលក្រមនៃសំណុំរឿងរបស់ចុងចោទ Wu Yifan (Kris Wu) ពីបទរំលោភសេពសន្ថវៈនារីភេទ។Kris Wu ត្រូវបានគេនិយាយថាមានទ្រព្យសម្បត្តិរហូតដល់ ២០៦ លានដុល្លារ។

ក្រោយពីតារាសម្ដែងរូបនេះជាប់ពន្ធនាគារ ទ្រព្យសម្បត្តិច្រើនមហាសាលនេះមិនទាន់ដឹងនៅឡើយថាអ្នកណាអ្នករាប់រងជំនួស ហើយទ្រព្យទាំងនោះពេលនេះនៅក្នុងដៃអ្នកណា។

បន្ទាប់ពីត្រូវបានចាប់ខ្លួននៅចុងខែកក្កដា ឆ្នាំ ២០២១ លោក Kai បានស្នើឱ្យសាច់ញាតិ របស់ខ្លួនការពារ ទ្រព្យសម្បត្តិចំនួន ២០៦ លានដុល្លារ របស់លោក ដោយរំលាយក្រុមហ៊ុន និងលក់ផ្ទះរបស់ Kai ចេញពីប្រទេសចិន។

 

ទ្រព្យសម្បត្តិទាំងមូលរបស់តារាសម្ដែង មានការចេញផ្សាយឱ្យដឹងថាបានផ្លាស់ទៅប្រទេសកាណាដាវិញហើយ ដោយមានក្រុមគ្រួសាររបស់ Kai ការពារជំនួស។បញ្ជាក់ផងដែរថា ការកាត់ទោសចុងក្រោយនេះ Kris Wu ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំដប់ខែពីបទឧក្រិដ្ឋជាច្រើន ហើយបានសម្រេចអនុវត្តការជាប់ពន្ធនាគាររយៈពេលថេរចំនួន ១៣ ឆ្នាំរួមទាំងការនិរទេសចេញពីប្រទេសផងដែរ៕

ដកស្រង់ពី៖ Sabay