អ្នកប្រើ iPhone 14 ម៉ូឌែល Pro អាចមានជម្រើសបិទផ្ទាំង Wallpaper ឬបិទសារដំណឹង នៅលើផ្ទាំងមុខងារ always on display ប្រសិនបើធុញទ្រាន់ឃើញ Wallpaper ឬសារដំណឹងពេល lock screen ម្ដងៗ។
នេះបើយោងទៅតាមកំណែអាប់ឌែតសាកល្បង iOS 16.2 លើកទី៣។ ជម្រើសបិទផ្ទាំងទាំងពីរ មុខងារ always on display នឹងបន្តបង្ហាញម៉ោង ឬ widget ដែលបានកំណត់។ មុខងារនេះក៏អាចឱ្យទូរសព្ទសន្សំថ្មបន្ថែមផងដែរ។ ដើម្បីចូលទៅប្រើមុខងារនេះ បើកកម្មវិធី Settings > Display & Brightness > Always On Display បន្ទាប់មកធ្វើការកំណត់ជាការស្រេច៕
ដកស្រង់ពី៖Sabay