មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវសមិទ្ធផលមួយទៀតនៅលើបណ្ដាញសង្គម ពោលគឺមានអ្នកគាំទ្រ (Subscribe) លើឆានលយូធូប (YouTube) របស់ខ្លួនបាន ១ លាននាក់ហើយ ដែលធ្វើឲ្យក្រុមហ៊ុនមិត្តហ្វូនមានទំព័រ យូធូប ដែលមានកំណើនលឿនជាងគេបំផុតបើធៀបជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។
មិត្តហ្វូន បានឲ្យដឹងថា សមិទ្ធផលដ៏អស្ចារ្យនៅលើឆានលយូធូបនេះ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផលិតនូវវីដែអូកម្សាន្ត និងអប់រំ ដែលមានការពេញនិយមជាច្រើន ជាពិសេស វីដេអូភាគគំនូរជីវចល ដែលមានចំណងជើងថា “ក្រដាសស” ដែលជាវីដេអូកម្មវិធីអប់រំប្រចាំសប្ដាហ៍ផលិតដោយក្រុមហ៊ុនមិត្តហ្វូនផ្ទាល់ ។
វីដេអូភាគដែលមានការពេញនិយមមួយទៀតនៅលើឆានលយូធូបរបស់មិត្តហ្វូនដែរនោះ គឺ “មាគ៌ាព្រះធម៌” ជាវីដេអូអប់រំបែបសាសនាដែលទទួលបានការគាំទ្រ ហើយបានជួយរួមចំណែកក្នុងការបង្កើនការSubscribe ឆានលយូធូបរបស់ខ្លួនផងដែរ។ តាមរយៈសេវា និងមាតិកាបែបឌីជីថលរបស់ខ្លួន ធ្វើឲ្យមិត្តហ្វូន កាលពីឆ្នាំមុន បានឈ្នះពានរង្វាន់ជា “ផលិតផលអប់រំ និងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី Globee Awards ដែលផ្ដល់ជូនសម្រាប់វីដេអូភាគ “មាគ៌ាព្រះធម៌” នេះ ។
នៅឆ្នាំនេះ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់ពី Globee Awards ផងដែរ សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ ដែលបានផ្ដល់ចំពោះកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” របស់ខ្លួន។ មិត្តហ្វូន បាននិងកំពុងផលិតមាតិកាកម្សាន្តកាន់តែច្រើនឡើងនៅលើ YouTube Shorts ជាកម្មវិធីសម្រាប់វីដេអូខ្នាតខ្លី ហើយនេះជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រនានា ដែលខ្លួនបានអនុវត្តដើម្បីពង្រីកមាតិការបស់ខ្លួន និងធ្វើឲ្យឆានលយូធូបរបស់ខ្លួនកាន់តែមានភាពទាក់ទាញខ្លាំងឡើង។ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា៖ “ការដែលមានអ្នកគាំទ្រ ឬអ្នកជាវ (Subscribe) ១ លាននាក់ គឺជាសមិទ្ធផលដ៏ធំធេង ហើយមិត្តហ្វូនពិតជាមានមោទនភាពចំពោះសមិទ្ធផលនេះយ៉ាងខ្លាំង។ សមិទ្ធផលនេះទៀតសោត គឺជាតឹកតាងដែលបង្ហាញឲ្យឃើញពីប្រជាប្រិយភាពរបស់ឆានលយូធូបរបស់មិត្តហ្វូន ក៏ដូចជា ភាពលេចធ្លោនៃវីដេអូ ដែលយើងបានខិតខំប្រឹងប្រែងក្នុងការផលិតទាំងអស់នោះ”។
យោងតាមរបាយការណ៍នៅលើឆានលយូធូបរបស់មិត្តហ្វូន បានបង្ហាញថា ចំនួនអ្នកទស្សនាសរុបមាន ១៥,១ លានដង ហើយពេលវេលាទស្សនាសរុបចំនួន ៣៦៩,៨ ពាន់ម៉ោង ។ លោក លោក ញ៉ុង ឌិនថន បានបន្តថា “តួលេខ និងរបាយការណ៍នេះ ពិតជាជួយផ្ដល់កម្លាំងចិត្តដល់យើងខ្ញុំខ្លាំងមែនទែន ហើយធ្វើឲ្យមិត្តហ្វូន កាន់តែមានការប្ដេជ្ញាចិត្តថែមទៀតក្នុងការផលិតមាតិកាឌីជីថលឲ្យបានច្រើនសម្រាប់ទស្សនិកជនទាំងអស់ ពោលគឺមាតិកា ដែលផ្ដល់ការកម្សាន្ត ព័ត៌មាន និងអប់រំ”។
ក្រុមហ៊ុន មិត្តហ្វូន ជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេបំផុតមួយនៅកម្ពុជា ដែលសេវារបស់ខ្លួនគ្របដណ្ដប់លើប្រជាពលរដ្ឋ ៩៩% នៃប្រជាពលរដ្ឋសរុបរបស់កម្ពុជា។ មិត្តហ្វូនផ្ដល់នូវសេវាជាច្រើនសម្បូរបែបដល់អ្នកប្រើប្រាស់ រួមមានកម្មវិធីតន្ត្រី និងការកម្សាន្ត រហូតដល់សេវាផ្ទេរប្រាក់ផងដែរ។ នៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការបរិវត្តកម្មឌីជីថល តាមរយៈគម្រោងនានានៅក្នុងវិស័យអប់រំ កីឡា និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាគម្រោងសុខុមាលភាពសង្គមផងដែរ ។
ជាមួយនឹងអ្នកជាវ (Subscribe) លើឆានលទំព័រយូធូបរបស់ខ្លួនរហូតដល់ទៅ ១ លាននាក់បែបនេះ ដូច្នេះមិត្តហ្វូន នឹងដាក់ពាក្យស្នើសុំប៊ូតុងមាស (Gold Play Button) ពីយូធូប ដូច្នេះ មិត្តហ្វូនជា ក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលនឹងទទួលបានប៊ូតុងមាសនេះ៕
ដកស្រង់ពី៖Sabay