បណ្តាញសង្គម

កក្រើក ពិភព បច្ចេកវិទ្យា ពេលដែល HUAWEI HONOR 7 បង្ហាញខ្លួនជាផ្លូវការ

អ្វីដែលមនុស្ស ជាច្រើនទន្ទឹង រងចាំជាយូរនោះ ពេលនេះ វាបានលេចចេញ ជារូបរាង ពិតប្រាកដហើយ ជាមួយ Huawei Honor 7 ដ៍ស្រស់ស្អាត និងទាក់ទាញ។

Honor 7 ត្រូវបានគេ រចនាឡើង ដោយបំពាក់ លោហៈធាតុ ពិសេសដែលបង្កអោយ មានភាពទាក់ទាញ បំផុតសំរាប់ម៉ូដែល មួយនេះហើយវាមាន ព៌ណ ទឹកមាស, ទឹកប្រាក់, និង ពណ៌ ប្រផេះក្រម៉ៅ សំរាប់ អោយអតិថិជន ធ្វើការជ្រើសរើស តាមចំណង់ចំណូលចិត្ត ថែមទៀតផង។ អេក្រង់ធំហំ 5.2 អ៊ីង ដែលអាចបង្ហាញរូបភាព ដល់ទៅ 1080 ភិចស៊ែល ជាមួយនឹង ការបំពាក់ បន្ទះឈីប ប្រភេទ Kirin 935 chipset ដែលវាប្រើប្រាស់ CPU ប្រភេទ Cortex-A53 ដល់ទៅ 4 គ្រាប់ ហើយមានល្បឿន 1.5GHz ព្រមទាំង RAM ទំហំ 3GB។

ផលិតផលថ្មីមួយនេះ បានបំពាក់បច្ចេកវិទ្យា កាមេរ៉ាដល់ទៅ 20MP ដែលភ្ជាប់ជាមួយនឹង sensor យ៉ាងពិសេស ក៍ដូចជា flash LED ចំនួន 2 គ្រាប់ក្នុងការជំនួយ ពន្លឺនាពេលរាត្រី។ បច្ចេកវិទ្យា ស្គែន ក្រញៅដៃ ត្រូវបានបំពាក់នៅ ខ្នងក្រោយទូរសព្ទ័មួយនេះ ដែលមើលទៅស្រដៀង ទៅនឹង Mate7 ផងដែរ ហើយម៉្យាងទៀតនោះ វាក៍បានបំពាក់ កាមេរ៉ាមុខ ទំហំដល់ទៅ 8MP ដែលបង្កលក្ខណងាយស្រួល សំរាប់ថតរូប សែលហ្វី របស់មិត្តយុវវ័យ។

Huawei Honor 7 មួយនេះ ត្រូវបានគេ ផលិតឡើង 3 ម៉ូដែលផ្សេងគ្នា ដោយមាន ទាំង ស៊ីម 1 និង ស៊ីម 2 ហើយចំពោះ ម៉ូដែល ស៊ីម 1 មេម៉ូរី 16Gb មានតំលៃ ប្រមាណ $320 ហើយបើថែម លុយ $35 ទៀតនឹងបាន ប្រភេទ ស៊ីម 2 មកប្រើប្រាស់តែម្តង ចំណែកឯ ម៉ូដែលចុងក្រោយគឺ ស៊ីម 2 មេម៉ូរី 64GB មានតំលៃប្រមាណ $400៕




ដកស្រង់ពី៖ khmer-note