បណ្តាញសង្គម

អីុវ៉ា បែកធ្លាយរឿង​ថា កំពុង​តែ​សំងំ​ថត​បទ​ចម្រៀង ឲ្យ​ផលិតកម្ម ថោន

ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ របស់សាន់ដេ កញ្ញា ឃិន ស្រីនាថ ហៅ អីុវ៉ា កំពុងតែល្បីល្បាញ ក្នុងបទ «ខឹងឬស្អប់បងអាចជេរអូនបាន» និងបទ «ជាតិនេះគ្មានវាសនា ធ្វើប្រពន្ធបង» ដែលបានបំបែក ភាពស្ងប់ស្ងាត់ របស់នាង ខណៈដែលនាងលែងសូវ មានបទចម្រៀងល្បីៗ ដូចមុនទៀតហើយ។

ព័ត៌មានដែល អីុវ៉ា ចាកចេញពីផលិតកម្ម សាន់ដេ ហើយហក់ចូល ផលិតកម្ម ថោន ហាក់បីដូចជា អំពិលអំពែក ដែលមិនទាន់ ច្បាស់ថានាងចេញ ឬមិនចេញពី ផលិតកម្មសាន់ដេ ខណៈដែលផលិតកម្មមួយនេះ ហាក់បានជប់ ជីវិតសិល្បៈចម្រៀង ដល់នាងឲ្យ ល្បីល្បាញខ្លាំង ដល់សព្វថ្ងៃ។ ដោយឡែកពាក់ព័ន្ធនឹងព័ត៌មាន ដរសើបនេះ លោក ឡាយ សុខចំរើន ម្ចាស់ផលិតកម្ម សាន់ដេ បានអះអាងថា កញ្ញា អ៊ីវ៉ា កំពុងថតបទចម្រៀង ថ្មីជាច្រើន ហើយគ្មានថ្ងៃនាងចេញពីសាន់ដេ បានឡើយ ព្រោះជាតារា ចម្រៀងដ៏សំខាន់ ក្នុងផលិតកម្មសាន់ដេ ដែលមិនអាច ខ្វះបានឡើយ។

ផ្ទុយពីការអះអាង របស់ លោក ឡាយ សុខចំរើន ប្រភពពីក្រុមកាងារ របស់ផលិតកម្ម ថោន បានប្រាប់ LookingTODAY ឲ្យដឹងថា កញ្ញា អ៊ីវ៉ា កំពុងសំងំថត បទចម្រៀងថ្មីៗ ជាច្រើន ក្នុងផលិតកម្ម ថោន ហើយក៏ត្រៀម ចេញលក់ក្នុង ពេលឆាប់ៗនេះដែរ ព្រោះនាងបានស្គាល់ អ្នកនិពន្ធម្នាក់ ក្នុងផលិតកម្ម ថោន ហើយក៏ជាអ្នកនិពន្ធម្នាក់ ដែលសរសេរចម្រៀងឲ្យ នាងច្រៀងពីដំបូង រហូតល្បីល្បាញដល់សព្វថ្ងៃ ។

ដោយសារទំនាក់ទំនងចាស់ ជាមួយអ្នក និពន្ធរូបនោះ ទើបនាងមានវាសនា ចូលច្រៀងក្នុង ផលិតកម្មថ្មីនេះ តែនាងព្យាយាមលាក់ មិនចង់ឲ្យបែកធ្លាយព័ត៌មាន ។ គេមិនទាន់ដឹងថា អ៊ីវ៉ា និង លោក ឡាយ សុខចំរើន ដោះស្រាយគ្នា យ៉ាងណាទេ ព្រោះរឿងដូរ ផលិតកម្មច្រៀង មានបញ្ហាជាច្រើន សម្រាប់តារាចម្រៀងល្បី ដែលអាចរង ការប្ដឹងប្ដល់ជាដើម ព្រោះជាប់កិច្ចសន្យាពីមុន ។

តែប្រភពដដែល បាននិយាយថា នាងផុតកុងត្រាយូរហើយ ភាពមិនសូវ យកចិត្តទុកដាក់ ពីផលិតកម្ម ជាហេតុធ្វើឲ្យនាងចាកចេញ ៕

ដកស្រង់ពី៖ khmer-note