បណ្តាញសង្គម

ចន ច័ន្ទលក្ខិណា ត្រៀម​ភ្ជាប់​ពាក្យ ជា​មួយ​គូ​ស្នេហ៍​ថ្មី ក្រោយ​ទទួល​បានខ្សែ-ក ពេជ្រមួយឈុត

 

ភ្នំពេញ៖ ខណៈដែលពន្លកស្នេហ៍ របស់អ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងគូស្នេហ៍ថ្មោងថ្មី លោក ឡុង ហេង កំពុងតែមាន ភាពផ្អែមល្ហែម ប្រៀបដូចទឹកឃ្មុំនោះ បានធ្វើឲ្យគូស្នេហ៍មួយនេះ កំពុងតែត្រៀមខ្លួន ដឹកដៃគ្នា ភ្ជាប់ពាក្យតាមប្រពៃណី នៅក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។

ការត្រៀមខ្លួន ភ្ជាប់ពាក្យនេះ ត្រូវបានគេដឹងថា បន្ទាប់ពីអ្នកទាំងពី បានដឹងចិត្ត គ្នាច្បាសស់ ក្នុងជម្រៅស្នេហា រហូតបុរសរូបនោះ បានបញ្ចេញកាដូ ដ៏មានតម្លៃនូវគ្រឿង ពេជ្រមួយឈុត ជូនដល់ម្ចាស់ស្នេហ៍ ចន ច័ន្ទលក្ខិណា ក្នុងថ្ងៃខួបកំណើត ដើម្បីបញ្ជាក់ពីសក្ខីភាពស្នេហ៍ស្មោះ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗ នេះតារាសម្តែងចាស់វស្សា និងអតីតភរិយា របស់លោក យុត្ថារ៉ា ឆានី គឺ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងថា បើទោះជាចំណង ស្នេហ៍របស់អ្នកនាង និងគូស្នេហ៍ថ្មី ទើបតែដុះពន្លកមើល ចិត្តថ្លើមគ្នាបាន ប្រមាណជិតមួយឆ្នាំ ក៏ពិតមែន តែទំហំចិត្ត ដែលស្រឡាញ់យល់ចិត្ត ថ្លើមគ្នារវាងនាង និងគូស្នេហ៍ គឺមានភាពស៊ីជម្រៅ ស្រឡាញ់គ្នាខ្លាំងណាស់ ដែលនាងគិតថា ពិតជាសំណាងណាស់ ដែលបានជួបបុរសល្អ យកចិត្តទុកដាក់ ស្រលាញ់នាងខ្លាំងបែបនេះ ហើយនាងរំពឹងថា ចំណងស្នេហ៍មួយនេះ និងនៅស្ថិតថេរ រហូតទៅ ។

តារាស្រី រាងខ្ពស់ស្រឡះ ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងទៀតថា «គាត់ (គូស្នេហ៍) ជាបុរសម្នាក់ ដែលល្អគាត់ ជាមនុស្សដែលមាន ទំនួលខុសត្រូវលើអ្នក ដែលគាត់ស្រឡាញ់ ហេតុនេះខ្ញុំ និងគាត់បាននិយាយគ្នា ហើយថា បើចំណងស្នេហ៍នេះ មិនមានអ្វី ប្រួលទេគាត់ និងនាំចាស់ទុំ មកចូលស្តីដណ្តឹងខ្ញុំ តាមប្រពៃណីហើយពួកយើង  ទាំងពីរនាក់ នឹងភ្ជាប់ពាក្យជាមួយគ្នា នៅក្នុងរយៈពេលកន្លះឆ្នាំ ខាងមុខនេះ…» ។

តារាស្រីរូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា តាមពិតទៅអ្នកនាង មិនទាន់ចង់ ទម្លាយព័ត៌មាននេះ ប្រាប់ដល់ទស្សនិកជនទេ រង់ចាំដល់ពេលហើយ មានកម្មវិធីគឺទម្លាយតែម្តង ទើបមានការភ្ញាក់ផ្អើល ព្រោះថា អ្វីក៏ដោយវាអាច នឹងមានការប្រែប្រួលខ្លះៗ ។ ដូច្នេះនាងមិន ចង់និយាយមុនទេ ខ្លាចដល់ពេលកំណត់ ស្រាប់មានការប្រែប្រួល ធ្វើឲ្យទស្សនិកជនគិតថា យើងកុហកនិយាយមិនពិត និងអាចធ្វើ ឲ្យមហាជន មានការយល់ ច្រឡំក៏ថាបាន ៕

ដកស្រង់ពី៖ khmer-note