បណ្តាញសង្គម

ឆ្ងល់អត់ថា ម៉េចបានគេ ដាក់រូបភាព​ PROFILE ជាប់​​ឥន្ទធនូ​ ពេញ FACEBOOK ចឹង?

កាលពីពេលថ្មីៗ នេះ Facebook បានបង្កើត មុខងារថ្មីមួយ ដែលអាចអោយ យើងដាក់រូបភាព លើ Profile picture ជាប់ឥន្ទធនូបាន។

គោលបំណងនៃ មុខងារថ្មីនេះ គឺដើម្បី អបអរចំពោះ សេចក្តីសំរេចរបស់ តុលាការកំពូល សហរដ្ឋអាមេរិកដែល បានទទួលស្គាល់ និងអនុញ្ញាតឲ្យមនុស្ស ភេទដូចគ្នាអាចរៀបការ ជាមួយគ្នាបាន ពីពេលនេះតទៅ។ តាមប្រភពព័ត៌មាន បានអោយដឹងថា កាលពីថ្ងៃទី ២៦ មិថុនា តុលាការកំពូល សហរដ្ឋអាមេរិក បានសម្រេច និងយល់ព្រម អោយមនុស្សភេទដូចគ្នា អាចស្រលាញ់គ្នា ហើយរៀបការជាមួយគ្នា ផងដែរនៅលើ ទឹកដីសហរដ្ឋអាមេរិក។

ហើយដើម្បីអបអរ ដ៍ធំមួយនេះ ក្រុមហ៊ុន Facebook បានបង្កើត មុខងារមួយនេះ ឡើងក្នុងគោលបំណង បង្កើតភាពសប្បាយរីករាយ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា។ មិនត្រឹមតែ Facebook ទេដែលបង្កើតមុខងារថ្មី ដើម្បីអបអរ សេចក្តីសម្រេចនេះ តែមានក្រុមហ៊ុន មួយចំនួនទៀតដូចជា Apple, Google, Uber និង Salesforce ក៍បានចូលរួមអបអរ ចំពោះសេចក្តីសម្រេច នេះផងដែរ។

សំរាប់អ្នកនិយមលេង  Facebook អាចធ្វើការ សាកល្បង Link៖  https://www.facebook.com/celebratepride មួយនេះ ដើម្បីដាក់ រូបភាព Profile picture ជាប់ ពណ៌ ឥន្ទធនូ៕


 

ដកស្រង់ពី៖ khmer-note