បណ្តាញសង្គម

Pey Pey Dy ត្រៀម​ចេញ​មុខ​ក្នុង​រឿង​ថ្មី

Pey Pey Dy នឹងចូលរួម ថតរឿងថ្មីរបស់ ផលិតកម្ម Mega Film នៅក្នុងខែកក្កដា ខាងមុខនេះ ក្នុងនាមជា តួសំខាន់ម្នាក់ ដោយបានចរចា គ្នារួចស្រេចហើយនោះ។

តារា Facebook ដដែលបញ្ជាក់ថា រូបគេសម្ដែងជាតួ ស្របតាមចរិត ពីធម្មជាតិ និងតុបតែងខ្លួន ជាស្ត្រីអាជីវករម្នាក់ លក់អីវ៉ាន់នៅក្នុងផ្សារ។ តួល្បីលើបណ្ដាញ សង្គមរូបនេះបន្ថែមថា នេះជារឿងទី៦ហើយ ដែលរូបគេ បានចូលរួមសម្ដែង និងបានចាត់ទុកថា ជារឿងងាយ សម្រាប់រូបគេ ព្រោះបានអនុវត្តន៍ ជាប្រចាំទៅ ហើយកន្លងមក ជាពិសេសលើ បណ្ដាញសង្គមធ្វើ ឱ្យមនុស្សម្នាជាច្រើនបាន ស្គាល់រូបគេ។

Pey Pey Dy បញ្ជាក់ថា៖“ភាគច្រើន អ្នកដឹកនាំរឿង គាត់មើលពីអត្តចរិត ដល់ពេលទម្លាក់ សាច់រឿងមក វាអត់សូវ លំបាកក្នុងលេងទេ គឺត្រូវទៅនឹង អត្តចរិតរបស់យើង”។ រូបគេមិនអាច បង្ហើបពីចំណងជើងរឿង ពិតប្រាកដនៅឡើយទេ ក្នុងហេតុផលថា អាចនឹងមានការផ្លាស់ប្ដូរ។ ប៉ុន្តែរឿងដែល ពិតប្រាកដនោះ រូបគេកំពុងមើល ខ្លឹមសាររឿង និងត្រៀមសម្ដែង។

ទោះបីជាយ៉ាងណា អតីតជំនួយការ របស់តារាចម្រៀង ពេជ្រ សោភា ខាងលើបន្ថែមថា ការចូលរួមថត កុនកន្លងមក បានធ្វើឱ្យ ប្រជាប្រិយភាពមាន ការកើនឡើង គួរកត់សម្គាល់។ យុវជនរូបនេះអះអាងថា សប្បាយចិត្តនៅពេល សមិទ្ធផលកុន ទាំងអស់មាន ការគាំទ្រពីទស្សនិកជន។ ចំណែកកុនថ្មីនេះ Pey Pey Dy អះអាងថា នឹងប្រឹងប្រែង អស់ពីសមត្ថភាព។

ស្រដៀងគ្នានេះ ដែរលោក វ៉ន ប៊ុនស៊ីម ចាងហ្វាងផលិតកម្ម Mega Film ក៏សុំរក្សាសិទ្ធ មិនទាន់បញ្ចេញ ចំណងជើងរឿង ថ្មីនេះដែរ។ ប៉ុន្តែលោកឱ្យដឹងថា បានកំណត់ទីតាំង ថតរួចហើយ និងកំពុងតាមដានអាកាសធាតុ ជាក់ស្ដែងជាហេតុ ធ្វើឱ្យពេលវេលា អាចមានការផ្លាស់ប្ដូរ។ គម្រោងនឹងចាប់ផ្ដើម ខែកក្កដានេះ។ ចាងហ្វាងផលិតកម្ម រូបនេះបន្ថែមថា មូលហេតុនាំឱ្យ លោកសម្រេចចិត្តថតរឿងថ្មីនេះ ការគាំទ្រវិស័យ ភាពយន្តមានការ កើនឡើង ជាពិសេសនៅក្នុង ស្រទាប់យុវវ័យ។

ផលិតកម្មកាន់តែច្រើន ក៏ចាប់អារម្មណ៍ ផលិតភាពយន្ត និងខិតខំធ្វើការងារ នេះដែរធ្វើឱ្យលោក ចង់ចូលរួមចំណែក ជាមួយពួកគេ ដើម្បីប្រកួតប្រជែង លើទីផ្សារភាពយន្ត។ ម្យ៉ាងទៀត វណ្ណកម្មដំបូងរឿង “កំណប់ឪខ្ញុំ” មានការគាំទ្រ ពីទស្សនិកជន សមស្របតាម អ្វីដែលចង់បាន។ ចំពោះការសម្រេចចិត្ត ជ្រើសរើស Pey Pey Dy ចូលរួមសម្ដែង ក៏ព្រោះរូបគេ មានប្រជាប្រិយភាពស្រាប់ និងមានសមត្ថភាព ក្នុងការសម្ដែង ខណៈសាច់រឿង ត្រូវទៅនឹងអត្តចរិតរ បស់គេ៕

ដកស្រង់ពី៖ sabay