បណ្តាញសង្គម

កាស Beats Solo HD ​តម្លៃ ២០០ដុល្លារ ការពិត​ចំណាយ​ថ្លៃដើម​ក្នុង​ការ​ផលិត​អស់​តែ ១៨ដុល្លារ​ទេ!

Apple សព្វថ្ងៃកំពុង កើបប្រាក់មិន ស្ទើរពីទូរស័ព្ទ iPhone និង iPad ហើយក៏កាន់តែ មានចំណូលបន្ថែមទៀត បន្ទាប់ពីទិញបាន ក្រុមហ៊ុនឯកទេស ផលិតកាស Beats Audio។

ជាក់ស្ដែងថ្មីៗនេះ គេបានដោះមើល និងវាយតម្លៃ ថ្លៃដើមផលិតកាស Beats នេះ គឺចំណាយអស់តែ ១៨ដុល្លារប៉ុណ្ណោះ ចំណែកពេលដាក់លក់ លើទីផ្សារគឺរហូតដល់ ២០០ដុល្លារឯណោះ។ និស្សិតរៀននៅមហាវិទ្យាល័យ Olin សហរដ្ឋអាមេរិកម្នាក់ឈ្មោះ Avery Louie បានដោះមើលកាស Beats Solo HD និងបានប៉ាន់ប្រមាណ ទៅលើថ្លៃដើមកាស Beats នេះថា គេចំណាយថ្លៃដើម ក្នុងការផលិតអស់តែ ១៨ដុល្លារប៉ុណ្ណោះ ប៉ុន្តែពេលលក់ចេញ ក្នុងតម្លៃ ២០០ដុល្លារ។

យ៉ាងណាថ្លៃ ១៨ដុល្លារ ក្នុងការផលិតកាស Beats នេះ ពុំទាន់បានគិតបញ្ចូល ថ្លៃវេចខ្ចប់ ថ្លៃផ្សព្វផ្សាយលក់ និងថ្លៃសេវាកម្ម ផ្សេងៗនោះឡើយ។ ក្នុងការដោះមើល គ្រឿងក្នុងកាស Beats Solo HD គេបានរកឃើញ លោហៈ ៤ដុំដែលជាគ្រឿងផ្សំ ដើម្បីផ្គុំដំឡើង និងធ្វើឲ្យកាសកាន់ តែមានទម្ងន់ ប៉ុន្តែវាពុំបានផ្ដល់ មុខងារអ្វីផ្សេងនោះឡើយ។ បែបនេះ នឹងផ្ដល់អារម្មណ៍ ដល់អ្នកប្រើ ថាកាសមានគុណភាពល្អ ទម្ងន់ធ្ងន់ ហើយស័ក្ដិសម មានតម្លៃថ្លៃ៕


 

ដកស្រង់ពី៖ thebnews