បណ្តាញសង្គម

ថៃ​នៅ​តែ​ដាំ​ក្បាល​ចុះ​ដើមឆ្នាំ​នេះ តែ​ត្រកូល​ភី​ក​អាប់​ក៏​នៅ​តែ​មាន​ហាងឆេង

ភាពស្រពោន នៃទីផ្សាររថយន្ត ថ្មីរបស់ថៃនៅ តែបន្តកើតមាន ឡើងដដែលជាមួយ នឹងការធ្លាក់ចុះ កាន់តែជ្រៅប្រមាណជា១៣% ពីមួយឆ្នាំទៅ មួយឆ្នាំក្នុងខែមករា គឺចុះបញ្ជីបាន ត្រឹមតែ៥៩.៧២១ គ្រឿងប៉ុណ្ណោះ ។

ក្នុងនោះ Toyota ក៏នៅតែមាន ប្រជាប្រិយភាពជាង គេបំផុតជាមួយ នឹងភាគហ៊ុន៣៣,៦% ប៉ុន្តែបច្ចុប្បន្ន Honda ហាក់ដូចជាចង់ឈ្លាន ពានកៅអីទី២ របស់ Isuzu ជាមួយនឹង ភាគហ៊ុន១៦,៩% និង១៨,៨% ដោយ សារលទ្ធផល ផ្លែផ្កាដែលខ្លួនទទួល បានពីរថយន្ត SUV ខ្នាតតូចស៊េរីថ្មី ពិសេសគឺ Honda HR-V តែម្តង។ បន្ទាប់ពីសម្រេច បានតំណែងលំដាប់ទី៧ លើពិភពលោកជា រថយន្តលក់ដាច់ ជាងគេកាលពីខែធ្នូ សម្រាប់ខែបន្ទាប់ (ខែមករា ឆ្នាំ២០១៥) លើទីផ្សារថៃ HR-V ដណ្តើមបានកៅអីទី១០ ជាមួយនឹងការ លក់ដាច់ខ្លាំងបាន ចំនួន១.៧១៨គ្រឿង និងកាន់កាប់ភាគហ៊ុន២,៩% ។

ទោះជាយ៉ាង ណាក៏ដោយ Toyota Hilux រក្សាបាននូវតំណែង លំដាប់កំពូលដដែល ជាមួយនឹងភាគហ៊ុន១៦,៥% ទល់នឹង១៥,៦% របស់ Isuzu D-Max ដែលតាមពីក្រោយ ក្នុងចំណាត់ថ្នាក់លេខ២ ហើយក៏ជាមិត្តរួមត្រកូលភិកអាប់ របស់ជប៉ុនផងដែរ ។ ដោយឡែក Honda City បានបោះជំហាន ឡើងមកអង្គុយ កៅអីទី៣ ជាមួយនឹងភាគហ៊ុន ៥,៤% ដែលខ្លួនបានវ៉ាដាច់ Toyota Yaris បន្តិចប៉ុណ្ណោះក្នុង ភាគហ៊ុន៥% ។

ក-យីហោលក់ដាច់ជាងគេ ៖

1-Toyota 20,094

2-Isuzu 11,202

3-Honda 10,099

4-Nissan 4,050

5-Mitsubishi 4,030

6-Mazda 2,744

7-Ford 1,979

8-Chevrolet 1,316

9-Suzuki 1,109

ខ-ម៉ូដែលលក់ដាច់ជាងគេ ៖

1-Toyota Hilux 9,863

2-Isuzu D-Max 9,327

3-Honda City 3,240

4-Toyota Yaris 3,008

5-Toyota Vios 2,814

6-Toyota Corolla 2,212

7-Mitsubishi Triton 2,157

8-Nissan Navara 2,056

9-Honda Jazz 1,903

10-Honda HR-V 1,718

11-Ford Ranger 1,398

12-Mitsubishi Attrage 1,067

13-Mazda2 1,066

14-Isuzu MU-X 1,027

15-Toyota Fortuner 898

16-Suzuki Swift 769

17-Honda Mobilio 751

18-Mazda BT-50 700

19-Honda CR-V 694

20-Chevrolet Colorado 661

21-Mazda3 656

22-Honda Civic 655

23-Nissan Almera 643

24-Honda Accord 562

25-Mitsubishi Pajero Sport 487

26-Nissan X-Trail 401

27-Honda Brio Amaze 377

28-Ford Ecosport 367

29-Nissan March 354

30-Mitsubishi Mirage 312

31-Mazda CX-5 312

32-Chevrolet Sonic 298

33-Nissan Juke 183

34-Toyota Camry 168

35-Nissan Sylphy 163

36-Subaru XV 143

37-Ford Fiesta 133

38-Tata Xenon 132

39-Chevrolet Captiva 125

40-Honda Freed 120

41-Toyota Avanza 113

42-Nissan Teana 111

43-Suzuki Celerio 104

44-Chevrolet Trailblazer 89

45-Chevrolet Spin 88

46-Ford Focus 80

47-Suzuki Ertiga 71

48-Chevrolet Cruze 55

49-Honda Brio 52

50-Toyota Prius 39

ដកស្រង់ពី៖ កោះសន្ដិភាព