បណ្តាញសង្គម

រំភើបទេ? Hyoyeon ក្រុម Girls' Generation នឹង​មកកម្ពុជាលើកដំបូងជា​ប្រវត្តិសាស្ត្ររបស់នាង

តារាចម្រៀងដែលស្ថិតក្នុងក្រុមចម្រៀង K-Pop ដ៏ល្បីប្រចាំប្រទេសកូរ៉េ គឺ Girls' Generation នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូង ក្នងនាមជា DJ HYO។

Hyoyeon តារា K-Pop ដែលវិវត្តខ្លួនមកជា DJ HYO នឹងមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ដើម្បីចូលរួមកម្មវិធីអស្ចារ្យ អបអរខួបគម្រប់ ២ឆ្នាំរបស់ សោនក្លឹប (SOUND CLUB) ដែលមាន Sabay ជាដៃគូសហការ។ វាពិតជាពេលវេលាដ៏អស្ចារ្យមិនធ្លាប់មានពីមុន ដែលកំពូលតារា K-Pop ដ៏ល្បី មកកាន់ប្រទេសកម្ពុជាក្នុងនាមជា DJ ហើយគ្រោងនឹងបង្កបរិយាកាសដ៏រីករាយមានន័យ។

សម្រាប់អ្នកគាំទ្ររបស់ Girls Generation ឬ SONEs នឹងមានឱកាសពិសេសជួបផ្ទាល់ជាមួយ Idol សំណព្វចិត្តរបស់ខ្លួនជាលើកដំបូង ហើយវានឹងក្លាយជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ មួយវិញទៀត ដើម្បីចូលរួមទស្សនា និងជួប Idol រូបនេះ សូមប្រញាប់រួសរាន់កក់សំបុត្រឥឡូវនេះ តាមរយៈលេខទូរសព្ទ ០១១ ៤៨ ៦៦៦៦ | ០១៥ ៤៨ ៦៦៦៦ ហើយតម្លៃសំបុត្រចូលរួម គឺ ២០ដុល្លារ៕

ដកស្រង់ពី៖ Sabay