គំនិតនៃការវិនិយោគគឺជារឿងសំខាន់សម្រាប់អ្នកវិនិយោគគ្រប់គ្នាដើម្បីកសាងភាពមានបាន និងមានសេរីភាពហិរញ្ញវត្ថុ ។
ជាការពិតណាស់អ្នកមានភាគច្រើនគេចូលចិត្តវិនិយោគដើម្បីបង្កើតទ្រព្យសម្បតិ្ត ព្រោះការវិនិយោគនេះហើយដែលបង្កើតលុយកាន់តែច្រើនដល់គេ ។ ក្នុងការវិនិយោគមានច្រើនដូចជា ការវិនិយោគលើអលនទ្រព្យ ការវិនិយោគលើអាជីវកម្ម ការវិនិយោគលើផ្សារមូលប័ត្រជាដើម ។ វិស័យដែលកំពុងមានសក្តានុពលក្នុងប្រទេសកម្ពុជាគឺវិស័យអចលនទ្រព្យ ហើយអ្នកដែលចូលចិត្តវិនិយោគភាគច្រើនក្នុងវិស័យនេះតែម្តង ជាជាងទៅវិនិយោគវិស័យរូបីយប័ណ្ណដែលមិនមានជំនាញ ។ ស្របគ្នានេះដែរ ដើម្បីវិនិយោគបានត្រឹមត្រូវ ជៀសវាងហានិភ័យដែលកើតមានឡើង អ្នកវិនិយោគត្រូវយល់ដឹងក្បួនវិនិយោគទាំងនេះ៖
១-វិនិយោគអ្វីដែលយើងមានជំនាញ៖ មនុស្សម្នាក់ៗតែងតែមានជំនាញវិជ្ជាជីវៈរបស់ខ្លួនដែលជាប្រភពចំណូលធំជាងគេបង្អស់ ។ ជំនាញនេះគឺជាអ្វីដែលយើងកំពុងប្រកបរបររកស៊ីដូចជា ជំនាញលក់ ជំនាញថតរូប ជំនាញថតវិដេអូជាដើម ព្រោះជំនាញនេះបានផ្តល់ហិរញ្ញវត្ថុដល់យើងជារៀងរាល់ខែ ។ អ្នកខ្លះទៀតគាត់រកជំនាញរបស់ខ្លួនមិនទាន់ឃើញនោះទេ ហើយគាត់មិនដឹងថាខ្លួនឯងចេះស្អីខ្លះ ។ ហើយការវិនិយោគដែលត្រឹមត្រូវគឺការវិនិយោគលើជំនាញរបស់យើងដែលផ្តល់ផលដល់យើងមិនចេះរីងស្ងូត ហើយបើអ្នកទៅវិនិយោគជំនាញផ្នែកផ្សេងដែលមិនមែនជាជំនាញរបស់អ្នក នោះអ្នកកំពុងប្រឈមហានិភ័យហើយ ។
២-ត្រៀមដើមទុនសម្រាប់ខាត៖ បើអ្នកយកលុយដែលសន្សំបានបន្តិចបន្ទួចទៅវិនិយោគលើអាជីវកម្ម ឬវិនិយោគលើវិស័យអចលនទ្រព្យដោយរំពឹងថាបានផលលឿន នោះអ្នកកំពុងប្រឈមហានិភ័យដ៏ខ្លាំងបំផុតហើយ ។ ការដែលលើកមកនេះ ព្រោះក្នុងការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យកើតឡើងទោះបីស្ថិតក្នុងកម្រិតណាមួយក៏ដោយ ។ បើអ្នកវិយោគលើអាជីវកម្មកើតថ្មីដោយមិនបានសិក្សាអោយបានស៊ីជម្រៅលើអាជីវកម្មនោះ អ្នកនឹងបរាជ័យហើយព្រោះហានិភ័យជាប់គាំងហិរញ្ញវត្ថុខ្ពស់ណាស់ ។ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះអ្នកត្រូវមានដើមទុកសម្រាប់ត្រៀមខាត ត្រូវកំណត់រយៈពេលនៃការខាតបង់ទើបមិនមានបញ្ហាកើតឡើង ហើយជនជាតិជប៉ុនគេបង្កើតអាជីវកម្មមួយភាគច្រើនគេត្រៀមខាតរយៈពេល ៥ឆ្នាំ បើសិនផុតក្នុងកំឡុងពេល ៥ឆ្នាំ ហើយនៅតែខាតគេបិទទ្វារហើយ ។ ប៉ុន្តែជាទូទៅគេសិក្សាលើអាជីវកម្មមួយបានច្បាស់ណាស់ ទើបគេហ៊ានប្រឈមនឹងហានិភ័យនៃការខាតបង់ ទើបភាគច្រើនផែនការនោះតែងតែទទួលបានជោគជ័យ ។
៣-មានលំហូរសាច់ប្រាក់ច្រើនប្រភព៖ ការវិនិយោគតែងតែមានហានិភ័យកើតឡើង ដើម្បីការពារហានិភ័យកើតឡើងលុះត្រាតែអ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ត្រៀមខាត ជាពិសេសនោះអ្នកមានលំហូរសាច់ប្រាក់ច្រើនប្រភពដែលអាចទប់ស្កាត់ហានិភ័យក្នុងការវិនិយោគ ។ មានអ្នករកស៊ីជាច្រើនក្នុងពិភពលោក គេមិនរកស៊ីក្នុងមួយមុខរបរតែមួយគត់នោះទេ គឺគេរកស៊ីច្រើនមុខរបរដែលមុខរបរទាំងអស់នេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ។ បើសិនមុខរបរណាមួយខាត មានមុខរបរមួយទៀតចំណេញដែលអាចជួយរំដោះគ្រោះអោយគ្នាទៅវិញទៅមករហូតមុខរបរទាំងអស់នោះសុទ្ធតែដំណើរការណ៍ល្អ ហើយអ្នករកស៊ីនោះគេក្លាយជាមហាសេដ្ឋី ។ តួយ៉ាងដូចអ្នកឧកញ៉ា គិត ម៉េង ស្ថាបនិកក្រុមហ៊ុន Royal Group ដែលមានក្រុមហ៊ុនសហកម្មសិទ្ធជាច្រើន ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែទទួលបានជោគជ័យ ។ បើអ្នកមានលំហូរសាច់ប្រាក់ត្រឹមត្រូវ នោះការវិនិយោគរបស់អ្នកមិនមានហានិភ័យកើតឡើងទេ ហើយការវិនិយោគតែងតែត្រូវការពេលវេលាណាមួយដើម្បីទទួលបានជោគជ័យ ។
៤-រៀនសន្សំក្នុងពេលលំបាក៖ ជាការពិតណាស់អ្នកវិនិយោគថ្មីថ្មើងដែលមិនមានលំហូរសាច់ប្រាក់ច្បាស់លាស់ មិនមានដើមទុនគ្រប់គ្រាន់ក្នុងការវិនិយោគត្រូវតែមានវិធីសាស្រ្តដើម្បីកាត់បន្ថយការចំណាយ និងមានវិធីសាស្ត្រដើម្បីសន្សំធនធានដែលមានតិចតួចអោយរក្សាបានយូរអង្វែងដល់ពេលមួយដែលការវិនិយោគរបស់អ្នកទទួលបានជោគជ័យ ។ អ្នកវិនិយោគអាជីវកម្មកើតថ្មីជាច្រើនពួកគេជោគជ័យដោយសារការចេះសន្សំសំចៃធនធានដែលខ្លួនមាន មិនត្រូវចំណាយលើសំភារៈផ្តេសផ្តាសដែលនាំអោយក្ស័យធន ។ ដូច្នោះបើអ្នកជាអ្នកវិនិយោគលើផ្នែកណាមួយនៃអាជីវកម្ម ត្រូវតែចេះគ្រប់គ្រងការចំណាយ ត្រូវចេះក្បួនសន្សំអោយបានត្រឹមត្រូវដើម្បីបន្តស្វែងរកភាពជោគជ័យក្នុងការវិនិយោគ ។
៥-សិក្សារៀនសូត្រពីអ្នកជំនាញ៖ មិនថាការរកស៊ី ឬវិនិយោគផ្នែកណាក៏ដោយការចាប់ផ្តើមវិនិយោគដំបូងមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នោះទេ ។ ប៉ុន្តែបន្ទាប់ពីការវិនិយោគជួបហានិភ័យច្រើនលើកច្រើនទៅ នោះអ្នកវិនិយោគមានចំណេះដឹងបានទូលំទូលាយជាងមុខ ។ ហើយដើម្បីសិក្សាអំពីការវិនិយោគមួយអោយបានត្រឹមត្រូវអ្នកវិនិយោគត្រូវបន្តសិក្សា នឹងស្វែងយល់ពីការវិនិយោគនោះអោយបានទូលំទូលាយ រៀនសូត្ររាល់ថ្ងៃដើម្បីអោយខ្លួនមានចំណេះដឹងក្នុងការដោះស្រាយហនិភ័យណាមួយដែលដែលជាប់គាំង ។
៦-វិនិយោគដើម្បីរង់ចាំ ប្រសើរជាងរង់ចាំដើម្បីវិនិយោគ៖ ការវិនិយោគយើងមិនអាចកំណត់់ថាបានផលលឿននោះទេ ហើយក៏មិនប្រាកដថាឱកាសចំណេញយូរដែរ ។ អ្វីដែលអ្នកវិនិយោគគួរធ្វើគឺ សិក្សាលើផ្នែកណាមួយដើម្បីវិនិយោគ បន្ទាប់មកហ៊ានវិនិយោគមុនគេដោយមិនស្ទាក់ស្ទើរ បន្ទប់មកចូររង់ចាំលទ្ធផលដែលកើតពីការវិនិយោគនោះ ។ ជាការពិតណាស់បើអ្នកវិនិយោគ ឬរកស៊ីក្រោយគេ នោះឱកាសជោគជ័យតិចណាស់ ផលចំណេញក៏តិចដែរ ព្រោះអ្នករកស៊ីមុនយើងគេបានទីផ្សារ គេបានអ្នកគាំទ្រច្រើន ហើយគេមានលទ្ធភាពវៃប្រហារយើងគ្រប់ពេលវេលាក្នុងអាជីវកម្ម ។ មិនថាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ឫវិស័យអាជីវកម្មកើតថ្មីក៏ដោយត្រូវតែហ៊ានវិនិយោគមុនគេព្រោះវិស័យនេះមិនចាំយើងទេ ដីធ្លីកើឡើងជារៀងរាល់ថ្ងៃ អាជីវកម្មក៏កើតឡើងរាល់ថ្ងៃដែរ កាលណាចាំឱកាសវិនិយោគអ្នកអាចយឺតពេលក្នុងការវិនិយោគ ដោយមើលឃើញគេជោគជ័យមុនបាត់ទៅហើយ៕
អ្នករកស៊ីថ្មីថ្មោងចង់ក្លាយជាអ្នកមានត្រូវចេះក្បួនវិនិយោគដែលមិនមានហានិភ័យ
គំនិតនៃការវិនិយោគគឺជារឿងសំខាន់សម្រាប់អ្នកវិនិយោគគ្រប់គ្នាដើម្បីកសាងភាពមានបាន និងមានសេរីភាពហិរញ្ញវត្ថុ ។ ជាការពិតណាស់អ្នកមានភាគច្រើនគេចូលចិត្តវិនិយោគដើម្បីបង្កើតទ្រព្យសម្បតិ្ត ព្រោះការវិនិយោគនេះហើយដែលបង្កើតលុយកាន់តែច្រើនដល់គេ ។ ក្នុងការវិនិយោគមានច្រើនដូចជា ការវិនិយោគលើអលនទ្រព្យ ការវិនិយោគលើអាជីវកម្ម ការវិនិយោគលើផ្សារមូលប័ត្រជាដើម ។ វិស័យដែលកំពុងមានសក្តានុពលក្នុងប្រទេសកម្ពុជាគឺវិស័យអចលនទ្រព្យ ហើយអ្នកដែលចូលចិត្តវិនិយោគភាគច្រើនក្នុងវិស័យនេះតែម្តង ជាជាងទៅវិនិយោគវិស័យរូបីយប័ណ្ណដែលមិនមានជំនាញ ។ ស្របគ្នានេះដែរ ដើម្បីវិនិយោគបានត្រឹមត្រូវ ជៀសវាងហានិភ័យដែលកើតមានឡើង អ្នកវិនិយោគត្រូវយល់ដឹងក្បួនវិនិយោគទាំងនេះ៖
១-វិនិយោគអ្វីដែលយើងមានជំនាញ៖ មនុស្សម្នាក់ៗតែងតែមានជំនាញវិជ្ជាជីវៈរបស់ខ្លួនដែលជាប្រភពចំណូលធំជាងគេបង្អស់ ។ ជំនាញនេះគឺជាអ្វីដែលយើងកំពុងប្រកបរបររកស៊ីដូចជា ជំនាញលក់ ជំនាញថតរូប ជំនាញថតវិដេអូជាដើម ព្រោះជំនាញនេះបានផ្តល់ហិរញ្ញវត្ថុដល់យើងជារៀងរាល់ខែ ។ អ្នកខ្លះទៀតគាត់រកជំនាញរបស់ខ្លួនមិនទាន់ឃើញនោះទេ ហើយគាត់មិនដឹងថាខ្លួនឯងចេះស្អីខ្លះ ។ ហើយការវិនិយោគដែលត្រឹមត្រូវគឺការវិនិយោគលើជំនាញរបស់យើងដែលផ្តល់ផលដល់យើងមិនចេះរីងស្ងូត ហើយបើអ្នកទៅវិនិយោគជំនាញផ្នែកផ្សេងដែលមិនមែនជាជំនាញរបស់អ្នក នោះអ្នកកំពុងប្រឈមហានិភ័យហើយ ។
២-ត្រៀមដើមទុនសម្រាប់ខាត៖ បើអ្នកយកលុយដែលសន្សំបានបន្តិចបន្ទួចទៅវិនិយោគលើអាជីវកម្ម ឬវិនិយោគលើវិស័យអចលនទ្រព្យដោយរំពឹងថាបានផលលឿន នោះអ្នកកំពុងប្រឈមហានិភ័យដ៏ខ្លាំងបំផុតហើយ ។ ការដែលលើកមកនេះ ព្រោះក្នុងការវិនិយោគទាំងអស់សុទ្ធតែមានហានិភ័យកើតឡើងទោះបីស្ថិតក្នុងកម្រិតណាមួយក៏ដោយ ។ បើអ្នកវិយោគលើអាជីវកម្មកើតថ្មីដោយមិនបានសិក្សាអោយបានស៊ីជម្រៅលើអាជីវកម្មនោះ អ្នកនឹងបរាជ័យហើយព្រោះហានិភ័យជាប់គាំងហិរញ្ញវត្ថុខ្ពស់ណាស់ ។ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះអ្នកត្រូវមានដើមទុកសម្រាប់ត្រៀមខាត ត្រូវកំណត់រយៈពេលនៃការខាតបង់ទើបមិនមានបញ្ហាកើតឡើង ហើយជនជាតិជប៉ុនគេបង្កើតអាជីវកម្មមួយភាគច្រើនគេត្រៀមខាតរយៈពេល ៥ឆ្នាំ បើសិនផុតក្នុងកំឡុងពេល ៥ឆ្នាំ ហើយនៅតែខាតគេបិទទ្វារហើយ ។ ប៉ុន្តែជាទូទៅគេសិក្សាលើអាជីវកម្មមួយបានច្បាស់ណាស់ ទើបគេហ៊ានប្រឈមនឹងហានិភ័យនៃការខាតបង់ ទើបភាគច្រើនផែនការនោះតែងតែទទួលបានជោគជ័យ ។
៣-មានលំហូរសាច់ប្រាក់ច្រើនប្រភព៖ ការវិនិយោគតែងតែមានហានិភ័យកើតឡើង ដើម្បីការពារហានិភ័យកើតឡើងលុះត្រាតែអ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ត្រៀមខាត ជាពិសេសនោះអ្នកមានលំហូរសាច់ប្រាក់ច្រើនប្រភពដែលអាចទប់ស្កាត់ហានិភ័យក្នុងការវិនិយោគ ។ មានអ្នករកស៊ីជាច្រើនក្នុងពិភពលោក គេមិនរកស៊ីក្នុងមួយមុខរបរតែមួយគត់នោះទេ គឺគេរកស៊ីច្រើនមុខរបរដែលមុខរបរទាំងអស់នេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ។ បើសិនមុខរបរណាមួយខាត មានមុខរបរមួយទៀតចំណេញដែលអាចជួយរំដោះគ្រោះអោយគ្នាទៅវិញទៅមករហូតមុខរបរទាំងអស់នោះសុទ្ធតែដំណើរការណ៍ល្អ ហើយអ្នករកស៊ីនោះគេក្លាយជាមហាសេដ្ឋី ។ តួយ៉ាងដូចអ្នកឧកញ៉ា គិត ម៉េង ស្ថាបនិកក្រុមហ៊ុន Royal Group ដែលមានក្រុមហ៊ុនសហកម្មសិទ្ធជាច្រើន ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែទទួលបានជោគជ័យ ។ បើអ្នកមានលំហូរសាច់ប្រាក់ត្រឹមត្រូវ នោះការវិនិយោគរបស់អ្នកមិនមានហានិភ័យកើតឡើងទេ ហើយការវិនិយោគតែងតែត្រូវការពេលវេលាណាមួយដើម្បីទទួលបានជោគជ័យ ។
៤-រៀនសន្សំក្នុងពេលលំបាក៖ ជាការពិតណាស់អ្នកវិនិយោគថ្មីថ្មើងដែលមិនមានលំហូរសាច់ប្រាក់ច្បាស់លាស់ មិនមានដើមទុនគ្រប់គ្រាន់ក្នុងការវិនិយោគត្រូវតែមានវិធីសាស្រ្តដើម្បីកាត់បន្ថយការចំណាយ និងមានវិធីសាស្ត្រដើម្បីសន្សំធនធានដែលមានតិចតួចអោយរក្សាបានយូរអង្វែងដល់ពេលមួយដែលការវិនិយោគរបស់អ្នកទទួលបានជោគជ័យ ។ អ្នកវិនិយោគអាជីវកម្មកើតថ្មីជាច្រើនពួកគេជោគជ័យដោយសារការចេះសន្សំសំចៃធនធានដែលខ្លួនមាន មិនត្រូវចំណាយលើសំភារៈផ្តេសផ្តាសដែលនាំអោយក្ស័យធន ។ ដូច្នោះបើអ្នកជាអ្នកវិនិយោគលើផ្នែកណាមួយនៃអាជីវកម្ម ត្រូវតែចេះគ្រប់គ្រងការចំណាយ ត្រូវចេះក្បួនសន្សំអោយបានត្រឹមត្រូវដើម្បីបន្តស្វែងរកភាពជោគជ័យក្នុងការវិនិយោគ ។
៥-សិក្សារៀនសូត្រពីអ្នកជំនាញ៖ មិនថាការរកស៊ី ឬវិនិយោគផ្នែកណាក៏ដោយការចាប់ផ្តើមវិនិយោគដំបូងមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នោះទេ ។ ប៉ុន្តែបន្ទាប់ពីការវិនិយោគជួបហានិភ័យច្រើនលើកច្រើនទៅ នោះអ្នកវិនិយោគមានចំណេះដឹងបានទូលំទូលាយជាងមុខ ។ ហើយដើម្បីសិក្សាអំពីការវិនិយោគមួយអោយបានត្រឹមត្រូវអ្នកវិនិយោគត្រូវបន្តសិក្សា នឹងស្វែងយល់ពីការវិនិយោគនោះអោយបានទូលំទូលាយ រៀនសូត្ររាល់ថ្ងៃដើម្បីអោយខ្លួនមានចំណេះដឹងក្នុងការដោះស្រាយហនិភ័យណាមួយដែលដែលជាប់គាំង ។
៦-វិនិយោគដើម្បីរង់ចាំ ប្រសើរជាងរង់ចាំដើម្បីវិនិយោគ៖ ការវិនិយោគយើងមិនអាចកំណត់់ថាបានផលលឿននោះទេ ហើយក៏មិនប្រាកដថាឱកាសចំណេញយូរដែរ ។ អ្វីដែលអ្នកវិនិយោគគួរធ្វើគឺ សិក្សាលើផ្នែកណាមួយដើម្បីវិនិយោគ បន្ទាប់មកហ៊ានវិនិយោគមុនគេដោយមិនស្ទាក់ស្ទើរ បន្ទប់មកចូររង់ចាំលទ្ធផលដែលកើតពីការវិនិយោគនោះ ។ ជាការពិតណាស់បើអ្នកវិនិយោគ ឬរកស៊ីក្រោយគេ នោះឱកាសជោគជ័យតិចណាស់ ផលចំណេញក៏តិចដែរ ព្រោះអ្នករកស៊ីមុនយើងគេបានទីផ្សារ គេបានអ្នកគាំទ្រច្រើន ហើយគេមានលទ្ធភាពវៃប្រហារយើងគ្រប់ពេលវេលាក្នុងអាជីវកម្ម ។ មិនថាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ឫវិស័យអាជីវកម្មកើតថ្មីក៏ដោយត្រូវតែហ៊ានវិនិយោគមុនគេព្រោះវិស័យនេះមិនចាំយើងទេ ដីធ្លីកើឡើងជារៀងរាល់ថ្ងៃ អាជីវកម្មក៏កើតឡើងរាល់ថ្ងៃដែរ កាលណាចាំឱកាសវិនិយោគអ្នកអាចយឺតពេលក្នុងការវិនិយោគ ដោយមើលឃើញគេជោគជ័យមុនបាត់ទៅហើយ៕
ដកស្រង់ចេញពីBussinesCambodia
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk